ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ប្រកាសលក់ហ៊ុននៃក្រុមហ៊ុនអាកាសចរណ៍ជាតិទៅអ្នកវិនិយោគបរទេស
ប្រទេសស្រីលង្កាកាលពីថ្ងៃចន្ទបានប្រកាសនឹងលក់ភាគហ៊ុនចំនួន ៤៩ ភាគរយនៃក្រុមហ៊ុនអាកាសចរណ៍ជាតិដែលកំពុងវ័ណ្ឌ ក ទៅឲ្យអ្នកវិនិយោគបរទេស ខណៈដែលបំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍ Sri Lankan Airlines ឈានដល់ ១.១២ ពាន់លានដុល្លារ ។

រដ្ឋមន្ត្រីកំពង់ផែ ដឹកជញ្ជូន និងអាកាសចរណ៍លោក Nimal Siripala De Silva បាននិយាយថា ភាគហ៊ុន ៤៩ ភាគរយរបស់ក្រុមហ៊ុន Sri Lankan Airlines នឹងលក់ទៅអ្នកវិនិយោគបរទេស ខណៈដែល ៥១ ភាគរយនឹងត្រូវបានរក្សាទុកជាមួយរដ្ឋ ហើយប្រាក់ដែលទទួលបានពីការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ នឹងត្រូវយកទៅសងបំណុល ។
ទន្ទឹមនោះ រដ្ឋាភិបាលក៏បានបង្ហាញផងដែរថា ក្រុមប្រឹក្សាភិបាលអគ្គិសនីរដ្ឋ Ceylon អាចនឹងត្រូវធ្វើឯកជនភាវូបនីយកម្ម ដោយសារតែការខាតបង់កំពុងកើនឡើង ហើយការសម្រេចចិត្តកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលត្រូវបានធ្វើឡើងនៅពីក្រោយវាំងនននៃការចរចាដែលកំពុងបន្ត ដើម្បីឈានដល់កញ្ចប់ថវិកាសង្គ្រោះចំនួន ៣ ពាន់លានដុល្លារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

កាលពីសប្តាហ៍មុន ក្រុម IMF បានមកដល់ប្រទេសនេះ ដើម្បីពិភាក្សាអំពីកញ្ចប់ថវិកាសង្គ្រោះជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងប្រធានាធិបតីលោក Ranil Wickremesinghe ផងដែរ ហើយក្នុងនោះក្រុម IMF ក៏បានពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលរបស់ប្រទេសស្រីលង្កាដែលមានប្រហែល ២៩ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ប្រទេសកោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៨ ដោយសារតែទុនបម្រុងរូបិយប័ណ្ណបរទេសបានធ្លាក់ចុះដល់ ៣០០ លានដុល្លារ អំឡុងពេលរោគរាតត្បាតកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ សារព័ត៌មាន រុស្ស៊ី ថា ក្រុមភេរវករ អ៊ុយក្រែន គំរាមសម្លាប់និពន្ធនាយក RT និង Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


