ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស រុស្ស៊ី សរសើរ ថៃ យល់ហេតុផលនៅពីក្រោយសង្គ្រាម អ៊ុយក្រែន
ទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានជួបពិភាក្សាជាមួយលោក Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នាអំឡុងពេលទស្សនកិច្ចផ្លូវការនៅទីក្រុងមូស្គូ ។

បន្ទាប់ពីកិច្ចពិភាក្សា លោក Sergei Lavrov បានធ្វើសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការអរគុណដល់ប្រទេសថៃចំពោះការវាយតម្លៃពីគោលបំណងរុស្ស៊ីនៅអ៊ុយក្រែន និងយល់ពីមូលហេតុពិតនៃស្ថានការណ៍ក្នុងឆាកអន្តរជាតិ ។
លោក Sergei Lavrov ថ្លែងថា “យើងសូមថ្លែងអំណរគុណដល់មិត្តថៃចំពោះអាកប្បកិរិយាប្រកបដោយតុល្យភាព មិនលំអៀង និងការទទួលខុសត្រូវនូវអ្វីដែលកំពុងកើតឡើងទាំងក្នុង និងជុំវិញប្រទេសអ៊ុយក្រែន ។ យើងសូមថ្លែងអំណរគុណចំពោះមិត្តថៃដែលយល់ពីមូលហេតុពិតប្រាកដនៃស្ថានការណ៍បច្ចុប្បន្នក្នុងឆាកអន្តរជាតិ ហើយយើងបញ្ជាក់ពីឆន្ទៈរបស់យើងក្នុងការចែករំលែកព័ត៌មានលម្អិតនៃការវាយតម្លៃរបស់យើងសម្រាប់គ្រប់យ៉ាងទាំងអស់ដែលកើតឡើង” ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានថ្លែងស្ងើចសរសើរចំពោះតួនាទីរបស់ប្រទេសថៃក្នុងដំណើរការសមាហរណកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នៅចុងឆ្នាំ ២០២២ នេះ ។
ចំណែកទំព័រហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃក៏បានផ្សព្វផ្សាយសារសុន្ទរកថារបស់លោក Sergei Lavrov ផងដែរ ដោយបានបញ្ជាក់ថា “រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសថៃ ហើយថៃគឺជាសម្ព័ន្ធមិត្តចាស់បំផុតជាងគេរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ ។ ប្រទេសថៃតែងតែបង្កើតទំនាក់ទំនងជាមួយរុស្ស៊ីដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដោយសមភាព និងផលប្រយោជន៍រួម ។

សុន្ទរកថានោះបានបញ្ជាក់បន្ថែមថា “ក្នុងអំឡុងពេលដ៏លំបាកនេះ យើងត្រូវបានទទួលការណែនាំយ៉ាងល្អនៅក្នុងទំនាក់ទំនងទ្វេភាគី ដោយការពារផលប្រយោជន៍ជាតិ និងប្រជាជន ។ នេះជាការពិតនៅក្នុងទំនាក់ទំនងទ្វេភាគី និងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការផ្សេងៗ ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ” ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ The Standard
ចុចអាន ៖ ពូទីន ប្រាប់មូលហេតុដែលមិននិយាយពី អ៊ុយក្រែន ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


