ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ប្រាប់ឲ្យកងទ័ពចិន ផ្តោតលើការត្រៀមខ្លួនធ្វើសង្គ្រាម (មានវីដេអូ)
នៅក្នុងសន្និសីទស្តីពីការការពារជាតិ និងកំណែទម្រង់យោធានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធទី២១ខែកញ្ញា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឲ្យយោធាចិន ផ្តោតលើការត្រៀមលក្ខណៈសម្រាប់សកម្មភាពយោធា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

មេដឹកនាំចិនបាននិយាយថា “វាចាំបាច់ណាស់ ក្នុងការចម្រាញ់និងអនុវត្តបទពិសោធន៍កំណែទម្រង់ជោគជ័យ ដើម្បីទប់ទល់នឹងស្ថានភាពថ្មី ហើយយល់ពីតម្រូវការនៃភារកិច្ច ផ្តោតលើការរៀបចំធ្វើសង្គ្រាម និងមានភាពក្លាហានក្នុងការរុករក និងច្នៃប្រឌិត”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីថាតើជម្លោះអ្វីដែលលោកបានសំដៅទៅលើនោះទេ។

ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នាពេលថ្មីៗនេះ បានធ្វើសមយុទ្ធយោធារួមគ្នា ហើយស្ថានភាពជុំវិញកោះតៃវ៉ាន់ក៏កាន់តែតានតឹងផងដែរ។
គួរបញ្ជាក់ថា សន្និសីទនេះមានការចូលរួមពីតំណាងជាន់ខ្ពស់ នៃក្រុមប្រឹក្សាយោធាមជ្ឈិមរបស់ប្រទេសចិន (CMC), កងជីវពលប្រដាប់អាវុធប្រជាជន និងសាលាយោធា។
CMC គឺជាអ្នកដឹកនាំកងទ័ពរំដោះប្រជាជនចិន និងកងជីវពលប្រដាប់អាវុធប្រជាជន ដោយមានលោក ស៊ី ជីនពីង បានធ្វើជាប្រធានចាប់តាំងពីឆ្នាំ ២០១៣មក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS, Teletrader
ចុចអាន៖ លោក ស៊ី ថ្កោលទោស បស្ចិមប្រទេស ចំពោះការដាក់ទណ្ឌកម្ម រុស្ស៊ី
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


