ព័ត៌មានអន្ដរជាតិ
ព្យុះ Noru នឹងមកដល់ វៀតណាម ជាមួយល្បឿនខ្យល់បក់ ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)
ព្យុះ Noru កំពុងពង្រីកកម្លាំងរបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ ខណៈវាបានរំកិលខិតទៅជិតឆ្នេរភាគកណ្តាលប្រទេសវៀតណាម ។ ព្យុះនេះស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រជុំកោះ Paracels នៅម៉ោង ៤ ព្រឹកថ្ងៃអង្គារ ជាមួយនឹងល្បឿនខ្យល់បក់អតិបរមា ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ពោលកើនឡើងពី ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីយប់ថ្ងៃចន្ទ ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមបាននិយាយថា ព្យុះនេះនឹងបន្តផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿន ២០ ទៅ ២៥ គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃអង្គារនេះ ហើយអាចកាន់តែខ្លាំងនៅថ្ងៃបន្តបន្ទាប់ ។
ល្បឿនខ្យល់បក់អតិបរមារបស់វាអាចកើនឡើងដល់ ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោងនៅម៉ោង ៤ រសៀលថ្ងៃអង្គារ នេះ នៅពេលដែលវាមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីទីក្រុង Da Nang និង ២៥០ គីឡូម៉ែត្រពីភាគខាងត្បូងខេត្ត Quang Nam ដែលជាតំបន់ឆ្នេរ Hoi An និង Cua Dai ។

ចំណែកគិតត្រឹមម៉ោង ៤ ទៀបភ្លឺថ្ងៃពុធ ខ្យល់ព្យុះនឹងរំកិលទៅទិសខាងត្បូងបន្តិចម្ដងៗ ដោយបោកបក់តាមឆ្នេរសមុទ្រពីខេត្ត Quang Tri ទៅខេត្ត Binh Dinh ជាមួយនឹងកម្លាំងខ្យល់អតិបរមា ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ទន្ទឹមនោះ ព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងវាយលុកខេត្តភាគកណ្តាលវៀតណាមក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ មុនពេលចុះខ្សោយទៅជាព្យុះត្រូពិច និងបន្ទាប់មកបោកបក់ទៅតំបន់សម្ពាធទាបលើប្រទេសថៃ ។

គួរបញ្ជាក់ថា តំបន់ដែលរងផលប៉ះពាល់ដោយព្យុះ Noru ខ្លាំងជាងគេគឺខេត្ត Quang Tri, ខេត្ត Thua Thien Hue, ទីក្រុង Da Nang, ខេត្ត Quang Nam និងខេត្ត Binh Dinh ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ ព្យុះទីហ្វុង Noru សម្លាប់មនុស្សដល់ទៅ ៦នាក់ និងបង្កការបំផ្លិចបំផ្លាញនៅ ហ្វីលីពីន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


