Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនចិន Sinopharm ប្រកាសថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពសឹង៨០ភាគរយ

បានផុស

នៅ

វ៉ាក់សាំងមួយដែលបង្កើតដោយក្រុមឱសថជាតិចិន (Sinopharm) ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាព៧៩,៣៤ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩បើយោងតាមការវិភាគបណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា វ៉ាក់សាំងនេះត្រូវបានបង្ហាញថាមានសុវត្ថិភាពហើយអ្នកចូលរួមធ្វើតេស្តដែលទទួលបានការចាក់វ៉ាក់សាំង២ដូស បានផលិតអង់ទីគ័រកម្រិតខ្ពស់ប្រឆាំងនឹងវីរុសក្នុងអត្រា៩៩,៥២។ ក្រុមហ៊ុននិយាយថា ពួកគេក៏បានដាក់ពាក្យសុំជាផ្លូវការទៅនិយតករចិនសម្រាប់ការចុះបញ្ជីតាមលក្ខខណ្ឌផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មានព័ត៌មានលម្អិតតិចតួចណាស់ដែលត្រូវបានផ្តល់ឲ្យ។

វ៉ាក់សាំងនេះកំពុងស្ថិតក្នុងការសាកល្បងនៅក្នុងប្រទេសជាច្រើនលើពិភពលោករួមទាំងអារ៉ាប់រួម ចក្រភពអង់គ្លេស ហ្សកដានី ប៉េរូនិងអាហ្សង់ទីនផងដែរ។

នៅថ្ងៃទី៩ខែធ្នូ អាជ្ញាធរសុខាភិបាលអារ៉ាប់រួមបាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៨៦ភាគរយនៅក្នុងការវិភាគបណ្តោះអាសន្ននៃការសាកល្បងដំណាក់កាលចុងក្រោយ។ វ៉ាក់សាំងនេះត្រូវបានអនុម័តរួចទៅហើយនៅក្នុងប្រទេសអារ៉ាប់រួមនិងបារ៉ែន។

វ៉ាក់សាំងនេះស្ថិតក្នុងចំណោមវ៉ាក់សាំងដែលបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសចិនក្រោមកម្មវិធីផ្តល់សិទ្ធិប្រើប្រាស់បន្ទាន់ដែលចាប់ផ្តើមនៅខែកក្កដា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ អារ៉ាប់រួមចុះបញ្ជីវ៉ាក់សាំង Sinopharm របស់ចិន ក្រោយបង្ហាញប្រសិទ្ធភាព ៨៦ ភាគរយ

ចុចអាន៖ ក្រុមហ៊ុនឱសថចិនរង់ចាំការយល់ព្រមពីរដ្ឋាភិបាលដើម្បីនាំវ៉ាក់សាំងកូវីដ មកកាន់ទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម