ព័ត៌មានអន្ដរជាតិ
ក្រុមបាតុករថៃដង្ហែញ្ញត្តិទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ
ក្រុមបាតុករនៅប្រទេសថៃបានពង្រីកការតវ៉ារបស់ពួកគេជាលក្ខណៈអន្តរជាតិដោយដង្ហែញ្ញត្តិទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីអំពាវនាវដល់រដ្ឋាភិបាលរបស់អធិការបតីលោកស្រី Angela Merkel ធ្វើការស៊ើបអង្កេតថាតើព្រះមហាក្សត្រថៃបានប្រើអំណាចនយោបាយអ្វីខ្លះ អំឡុងពេលដែលទ្រង់កំពុងស្នាក់នៅឯរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ ។
ក្រុមអ្នកតវ៉ាបានបន្តធ្វើសកម្មភាព ខណៈពេលដែលកំពុងរិះគន់សភាផ្ទាល់របស់ពួកគេដែលបានចាប់ផ្តើមសម័យប្រជុំពិសេសរយៈពេល ២ ថ្ងៃនៅព្រឹកថ្ងៃចន្ទ ទី២៦ តុលា ដើម្បីដោះស្រាយភាពតានតឹងផ្នែកនយោបាយដែលបណ្តាលមកពីការតវ៉ាស្ទើរតែរាល់ថ្ងៃដែលទាមទារឲ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងការធ្វើកំណែទម្រង់របបរាជាធិបតេយ្យ ។

ក្រុមបាតុករដែលត្រូវបានប៉ាន់ស្មានដោយអ្នកសារព័ត៌មាន AP ថាមានចំនួនពី ៥,០០០ ទៅ ១០,០០០ នាក់បានប្រឆាំងនឹងការព្រមានរបស់ប៉ូលិស ហើយបានដើរចូលស្ថានទូតអាល្លឺម៉ង់ប្រចាំក្រុងបាងកកដើម្បីសាកសួរពីពេលវេលាដែលព្រះមហាក្សត្រ មហា វ៉ាជីរ៉ាឡុងកន ចំណាយនៅប្រទេសអាល្លឺម៉ង់ ។
សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេបានដាក់លិខិតមួយទៅមន្រ្តីស្ថានទូតអាល្លឺម៉ង់ដោយស្នើឲ្យប្រទេសនេះធ្វើការស៊ើបអង្កេតថាតើព្រះមហាក្សត្របានអនុវត្តនយោបាយថៃរំលោភបំពានលើទឹកដីអាល្លឺម៉ង់ឬអត់ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា សកម្មភាពបែបនេះអាចត្រូវបានចាត់ទុកថាជាការរំលោភអធិបតេយ្យភាពទឹកដីរបស់ប្រទេសអាឡឺម៉ង់ និងបានស្នើឲ្យរដ្ឋាភិបាលរបស់ខ្លួនពិចារណាលើសំណើរបស់ក្រុមអ្នកតវ៉ាដោយមានគោលបំណងនាំព្រះមហាក្សត្រវិលត្រឡប់ទៅកាន់ប្រទេសថៃដើម្បីស្តារប្រទេសឡើងវិញនូវមាគ៌ារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានលក្ខណៈពិត ។
ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលអាល្លឺម៉ង់បានលើកយកបញ្ហានេះមកពិភាក្សារួចហើយកាលពីដើមខែតុលា នៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេសលោក Heiko Maas បានឆ្លើយតបនឹងសំណួរនេះនៅក្នុងសភាដោយបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពនយោបាយណាមួយដែលព្រះមហាក្សត្រអាចនឹងធ្វើនៅក្នុងប្រទេសអាល្លឺម៉ង់ ។

ទន្ទឹមនោះកាលពីថ្ងៃចន្ទនៅទីក្រុង Berlin លោក Maas បាននិយាយប្រាប់អ្នកយកព័ត៌មានម្ដងទៀតថា “ រដ្ឋាភិបាលកំពុងតាមដានការវិវត្តនៅក្នុងប្រទេសថៃ ហើយបានដឹងអំពីការធ្វើបាតុកម្ម និងសិទ្ធិប្រជាជនក្នុងការធ្វើបាតុកម្មតាមដងផ្លូវ ។ យើងកំពុងពិនិត្យលើរឿងនេះ ហើយប្រសិនបើមានអ្វីដែលយើងគិតថាខុសច្បាប់នោះ យើងនឹងចាត់វិធានការភ្លាមៗ” ។

នៅក្នុងសុន្ទរកថាបើកនៃកិច្ចប្រជុំសភា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោក និងរដ្ឋាភិបាលដឹងថានេះគឺជាយុគសម័យនៃការផ្លាស់ប្តូរដែលត្រូវបានជំរុញដោយបច្ចេកវិទ្យា ។ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថានៅក្នុងប្រទេសថៃមានប្រជាជនរាប់លាននាក់មិនចង់ឃើញការផ្លាស់ប្តូរតាមរយៈភាពវឹកវរនោះទេ” ។
បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យសភាស្វែងរកដំណោះស្រាយឲ្យមានតុល្យភាពសម្រាប់ភាគីទាំងពីរទទួលយកបានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ភាពតានតឹងដែលកំពុងបន្តកើតមាននៅប្រទេសថៃបានគំរាមកំហែងដល់ការពង្រឹងទំនុកចិត្តអាជីវកម្ម
ចុចអាន ៖ ស្ទះចរាចរណ៍មួយប្រ៉ាវក្នុងក្រុងបាងកកដោយសារភ្លើងឆេះខ្សែភ្លើង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


