ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះស្ពានតភ្ជាប់ រុស្ស៊ី ទៅឧបទ្វីបគ្រីមៀ (មានវីដេអូ)
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ីបាននិយាយថា ចរាចរណ៍ត្រូវបានផ្អាកនៅលើស្ពានក្នុងទីក្រុង Kerch ដែលតភ្ជាប់ឧបទ្វីបគ្រីមៀទៅកាន់រុស្ស៊ីដីគោក បន្ទាប់ពីផ្ទុះឆេះធុងសាំង បណ្ដាលឲ្យខូចផ្លូវសម្រាប់ផ្គត់ផ្គង់ដល់ទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន ។

ទីភ្នាក់ងារនេះបាននិយាយនៅថ្ងៃសៅរ៍នេះ ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ថា “ធុងសាំងបានផ្ទុះឆេះនៅផ្នែកមួយនៃស្ពានភ្ជាប់ទៅតំបន់គ្រីមៀ ប៉ុន្តែមូលហេតុនៃការផ្ទុះឆេះនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ុយក្រែនវិញបានរាយការណ៍ផងដែរថា ការផ្ទុះឆេះនៅលើស្ពានដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់បង្ហាញក្នុងឆ្នាំ ២០១៨ បន្ទាប់ពីទីក្រុងមូស្គូបានបញ្ចូលតំបន់គ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ បានកើតឡើងនៅម៉ោងប្រហែល ៦ ព្រឹក (ម៉ោងនៅរុស្ស៊ី) ។

ការផ្ទុះឆេះនេះបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់កក្រើកទីក្រុង Kharkiv ភាគខាងកើតនៃប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃសៅរ៍ ខណៈអភិបាលក្រុងលោក Ihor Terekhov បាននិយាយនៅលើបណ្ដាញ Telegram ថា ការផ្ទុះទាំងព្រឹកព្រលឹមនេះគឺជាលទ្ធផលនៃការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Zelensky ៖ សង្គ្រាមគួរប្រយុទ្ធតែនៅ អ៊ុយក្រែន បានហើយ កុំឲ្យរាលដាលទៅប្រទេសផ្សេង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


