Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រៀបចំពិធីបូជាសពទ្រង់ទ្រាយធំ សម្រាប់ជនរងគ្រោះនៃការសម្លាប់រង្គាល

បានផុស

នៅ

កាលពីថ្ងៃអង្គារទី១១ខែតុលា មនុស្សយ៉ាងច្រើនកុះករមកពីទូទាំងប្រទេសថៃ បានចូលរួមពិធីបូជាសពទ្រង់ទ្រាយធំសម្រាប់ជនរងគ្រោះចំនួន៣៦នាក់ នៃការសម្លាប់រង្គាលនៅក្នុងខេត្ត Nong Bua Lam Phu។

ពិធីបូជាសព ដែលរ៉ាប់រងថ្លៃចំណាយដោយព្រះមហាក្សត្រ បានប្រារព្ធធ្វើនៅវត្ត Rat Samakkhi សម្រាប់សព១៩នាក់, វត្ត Sri Uthai ១១នាក់, និងវត្ត Thep Mongkhon Phichai ៦នាក់នៅក្នុងស្រុក Na Klang។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ទៅចូលរួមពិធីបូជានៅវត្ត Rat Samakkhi។

ដោយឡែក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit បានដឹកនាំពិធីបូជានៅវត្ត Sri Uthai ខណៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានដឹកនាំពិធីបូជានៅវត្ត Thep Mongkhon Phichai។

នៅពេលព្រឹក សាកសពកុមារដែលស្លាប់ ត្រូវបានគេស្លៀកពាក់ឲ្យនូវឈុតក្នុងក្តីស្រមៃរបស់ពួកគេ ដូចជាឈុតវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អវកាសយានិក ទាហាន និងគ្រូបង្រៀន។

ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត លោកស្រី Amporn Benjaponpitak បាននិយាយថា វាជារឿងល្អ ដែលមនុស្សជាច្រើនបានចូលរួមក្នុងពិធីបូជាសព ព្រោះពួកគេអាចផ្តល់ការលើកទឹកចិត្ត និងជិតស្និទ្ធជាមួយគ្នា។

លោកស្រីវេជ្ជបណ្ឌិត Amporn និយាយថា ស្ថានភាពរបស់ជនរងគ្រោះដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺមានភាពប្រសើរឡើងទាំងអស់។ ក្មេងប្រុសម្នាក់ក្នុងចំណោមពីរនាក់ដែលកំពុងព្យាបាលក្នុងបន្ទប់ ICU នៅមន្ទីរពេទ្យ Nong Bua Lam Phu ឥឡូវនេះអាចធ្វើការទំនាក់ទំនងជាអ្នកដទៃបានហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លោក ប្រាយុទ្ធ បញ្ជាឲ្យរឹតបន្តឹងច្បាប់កាំភ្លើង និងបង្រ្កាបគ្រឿងញៀន ក្រោយការសម្លាប់រង្គាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម