ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា ចិន កំពុងសម្លឹងមើលសង្រ្គាមអ៊ុយក្រែន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ “កូនកាត់” (មានវីដេអូ)
មន្ត្រីសន្តិសុខតៃវ៉ាន់ជាន់ខ្ពស់ បាននិយាយនៅថ្ងៃពុធទី១២ខែតុលានេះថា ប្រទេសចិន កំពុងសម្លឹងមើលបទពិសោធន៍នៃសង្គ្រាមនៅអ៊ុយក្រែន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រសង្គ្រាមកូនកាត់ ប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងសម្ពាធផ្លូវចិត្តផងដែរ។
តៃវ៉ាន់បាននិងកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ អំពីមេរៀននៃសង្គ្រាមអ៊ុយក្រែន ដើម្បីប្រតិកម្ម ប្រសិនបើចិន នៅតែគំរាមកំហែងប្រើប្រាស់កម្លាំងដណ្តើមយកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។
ប្រទេសចិន បានបង្កើនការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា ដើម្បីបង្ហាញពីការខឹងសម្បារបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ហើយខ្លួនបានបន្តសកម្មភាពយោធា ចាប់តាំងពីពេលនោះមក។
ថ្លែងនៅក្នុងសភា អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក Chen Ming-tong បាននិយាយថា ប្រទេសចិនក៏កំពុងយកចិត្តទុកដាក់ ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
លោកបានប្រាប់សមាជិកសភាថា “ឆ្នាំនេះ យោធាកុម្មុយនិស្ត បានខ្ចីពីបទពិសោធន៍នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីបង្កើតសង្រ្គាមកូនកាត់ប្រឆាំងតៃវ៉ាន់ ហើយពង្រឹងការហ្វឹកហ្វឺនប្រយុទ្ធ និងការរៀបចំខ្លួនប្រឆាំងនឹងសត្រូវដែលខ្លាំង”។
លោក Chen បន្តថា បន្ទាប់ពីសមយុទ្ធកាលពីខែសីហារបស់ចិន ទីក្រុងប៉េកាំងបានពង្រីក “តំបន់ពណ៌ប្រផេះ” និងសកម្មភាពកូនកាត់ប្រឆាំងនឹងតៃវ៉ាន់ ជាពិសេសជាមួយនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដែលបានហោះហើរទាំងនៅជិតកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ ជិតឆ្នេរសមុទ្ររបស់ប្រទេសចិន និងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប្រទេសចិន បានស្តីបន្ទោសតៃវ៉ាន់ចំពោះការកើនឡើងភាពតានតឹង ដោយនិយាយថា ទីក្រុងតៃប៉ិ កំពុងរួមគំនិតជាមួយកងកម្លាំងបរទេស ប្រឆាំងនឹងទីក្រុងប៉េកាំង ដើម្បីលើកកម្ពស់ឯករាជ្យភាពជាផ្លូវការរបស់កោះតៃវ៉ាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តៃវ៉ាន់ ព្រមាន ចិន ខ្លាំងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


