Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពរុស្ស៊ី ទទួលស្គាល់ថា ស្ថានភាពនៅតំបន់ Kherson ពិតជាលំបាកខ្លាំងណាស់

បានផុស

នៅ

មេបញ្ជាការថ្មីនៃកងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែនបាននិយាយថា ស្ថានភាពនៅក្នុងតំបន់ Kherson ប្រែក្លាយទៅជា លំបាកខ្លាំងបំផុត ពេលដែលកងកម្លាំងអ៊ុយក្រែន វាយបកតបត ដើម្បីដណ្តើមយកទៅវិញនូវតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស។

លោក Sergei Surovikin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sergei Surovikin មេទ័ពអាកាសរុស្ស៊ី ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី ១០ ខែតុលាឲ្យដឹកនាំការលុកលុយ បាននិយាយថា ស្ថានភាពនៅតំបន់ Kherson គឺពិបាកខ្លាំងណាស់សម្រាប់ទាំងជនស៊ីវិលនិងទាហានរុស្ស៊ី។

លោក Surovikin ប្រាប់ទូរទស្សន៍រដ្ឋ Rossiya 24 ថា “កងទ័ពរុស្ស៊ី នឹងធានាឲ្យមានការជម្លៀសប្រជាជន Kherson ប្រកបដោយសុវត្ថិភាព។ ​សត្រូវ ​មិន​បោះបង់​ការ​ប៉ុនប៉ង​វាយប្រហារ​លើ​ទីតាំង​ទ័ព​រុស្ស៊ីនោះ​ទេ​”។

កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់នេះ ត្រូវបានវាយឲ្យបកក្រោយពី២០ទៅ៣០គីឡូម៉ែត្រ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ហើយកំពុងជួបហានិភ័យ នៃការឡោមព័ទ្ធនៅតាមបណ្តោយច្រាំងខាងលិច នៃទន្លេ Dnieper ប្រវែង ២២០០គីឡូម៉ែត្រ ដែលពុះចែកអ៊ុយក្រែន។

លោក Surovikin និយាយថា ទីតាំងរបស់រុស្ស៊ីនៅក្នុងទីប្រជុំជន Kupiansk និង Lyman នៅភាគខាងកើតអ៊ុយក្រែន និងតំបន់ភាគខាងជើង Kherson ចន្លោះពី Mykolaiv ទៅ Kryvyi Rih បានរងការវាយប្រហារជាបន្តបន្ទាប់។ ស្ថានភាពនៅក្នុងតំបន់នៃ ប្រតិបត្តិការយោធាពិសេស មានភាពតានតឹងខ្លាំង។

គួរបញ្ជាក់ថា Kherson គឺជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ចំនួន​៤ ​របស់​អ៊ុយក្រែន ​ដែល​រុស្ស៊ី​កាត់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​និង​ជា​តំបន់​សំខាន់​បំផុត​ជា​យុទ្ធសាស្ត្រ។ តំបន់នេះគ្រប់គ្រងផ្លូវគោកតែមួយគត់ទៅកាន់ឧបទ្វីប គ្រីមៀ ដែលរុស្ស៊ីកាត់យកក្នុងឆ្នាំ២០១៤៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ របាយការណ៍ថ្មី៖ អ៊ីរ៉ង់ យល់ព្រមផ្គត់ផ្គង់មីស៊ីល និងដ្រូន បន្ថែមទៀត ទៅឲ្យ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម