Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដលើស២០លានករណី

បានផុស

នៅ

យោងតាមសកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩លើស២០លានករណីហើយដែលនេះជារឿងដ៏គួរឲ្យព្រួយបារម្ភស្របពេលរដ្ឋនានាកំពុងព្យាយាមចែកចាយវ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិកបានកត់ត្រាករណីសរុបចំនួន២០,៦១៤,៩៥៩ករណីគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ។

សកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនសរុបនេះគឺស្មើនឹងជិតទ្វេដងបើប្រៀបធៀបទៅនឹងប្រទេសឥណ្ឌាដែលមានករណីឆ្លងជាង១០.២លានករណីនិងជាប្រទេសមានការឆ្លងច្រើនបំផុតលំដាប់ទី២លើពិភពលោក។

សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងនៃការឆ្លងខ្លាំងអំឡុងរដូវកាលវិស្សមកាលដោយសារតែការជួបជុំនិងការធ្វើដំណើរឆ្លងប្រទេសបានជំរុញឲ្យមានការរីករាលដាលនៃវីរុសកូរ៉ូណាហើយក្រុមមន្ត្រីនិងបុគ្គលិកសុខាភិបាលបានព្រមានថា ប្រព័ន្ធមន្ទីរពេទ្យទាំងឡាយជិតដួលរលំហើយ។

សកលវិទ្យាល័យ Johns Hopkins បានរាយការណ៍នៅសប្តាហ៍នេះថា សហរដ្ឋអាមេរិកមានអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅថ្ងៃទី៣០ខែធ្នូមានពោលគឺចំនួន៣,៩២៧នាក់។ បច្ចុប្បន្នប្រទេសនេះមានអ្នកស្លាប់ជាង៣៥៦,៤០៨នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះមក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម