ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមាន! ចិន អាចវាយយកកោះ តៃវ៉ាន់ នៅឆ្នាំនេះតែម្តង
ឧត្តមនាវីឯកអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធទី១៩ខែតុលាថា យោធាអាមេរិក ចាំបាច់ត្រូវត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីឆ្លើយតបទៅនឹងការលុកលុយដ៏មានសក្តានុពលលើកោះតៃវ៉ាន់នៅឆ្នាំនេះ។

ឧត្តមនាវីឯក Michael Gilday ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក គឺជាមន្ត្រីជាន់ខ្ពស់ចុងក្រោយគេបង្អស់នៅទីក្រុងវ៉ាស៊ីនតោន ដែលបានលើកឡើងពីការព្រួយបារម្ភថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចមានឆន្ទៈមុតមាំជាងពេលណាៗទាំងអស់ ក្នុងការដណ្តើមយកកោះតៃវ៉ាន់។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ចំពេលមន្ត្រីសន្តិសុខកំពូលរបស់កោះតៃវ៉ាន់ ព្រមានថា ការប៉ុនប៉ងណាមួយដើម្បីវាយលុកកោះនេះនឹងទទួលបរាជ័យ ហើយប្រែក្លាយប្រទេសចិនឲ្យទៅជាប្រទេសឯកោជាអន្តរជាតិ។

លោក ស៊ី ប្រហែលជាទទួលបានអាណត្តិប្រាំឆ្នាំជាលើកទី៣ ក្នុងការដឹកនាំប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ ដោយលោកបានថ្លែងសុន្ទរកថាដ៏សំខាន់ ក្នុងសមាជបក្សកុម្មុយនិស្តកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយពេលនោះ លោកបានរំលឹកពាក្យសច្ចារបស់លោកថា នឹងបង្រួបបង្រួម ឬយកតៃវ៉ាន់ដោយប្រើកម្លាំង នៅថ្ងៃណាមួយ។
នៅក្នុងកិច្ចពិភាក្សាជាមួយអង្គការមួយ ឧត្តមនាវីឯក Gilday ត្រូវបានសួរអំពីសុន្ទរកថារបស់លោក ស៊ី និងថាតើលោកយល់ស្របទៅនឹងការអត្ថាធិប្បាយដោយឧត្តមនាវីអាមេរិកម្នាក់ទៀត ដែលថាទីក្រុងប៉េកាំងត្រៀមខ្លួនរួចហើយ ដើម្បីដណ្តើមយកកោះតៃវ៉ាន់នៅត្រឹមឆ្នាំ ២០២៧ ដែរឬក៏អត់។

ឧត្តមនាវីឯក Gilday បានប្រាប់អង្គការក្រុមប្រឹក្សាអាត្លង់ទិកថា “វាមិនមែនគ្រាន់តែជាអ្វីដែលប្រធានាធិបតី ស៊ី និយាយនោះទេ។ វាគឺជាអាកប្បកិរិយារបស់ប្រជាជនចិន និងអ្វីដែលពួកគេធ្វើ។ ហើយអ្វីដែលយើងបានឃើញក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះគឺថា ពួកគេបានធ្វើរឿងលឿនជាងការសន្យា។ ដូច្នេះនៅពេលដែលយើងនិយាយអំពីបង្អួចឆ្នាំ២០២៧ នៅក្នុងគំនិតរបស់ខ្ញុំ នោះត្រូវតែជាបង្អួចឆ្នាំ២០២២ ឬអាចជាបង្អួចឆ្នាំ២០២៣”។
គួរបញ្ជាក់ថា ភាពតានតឹងលើបញ្ហាកោះតៃវ៉ាន់ កាន់តែឡើងកម្តៅ បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចទីក្រុង តៃប៉ិ ដែលជាហេតុ ធ្វើឲ្យចិន ខឹងសម្បាយ៉ាងខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News.com
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


