Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុការណ៍សំខាន់ៗក្នុងសោកនាដកម្មដាច់ស្ពានយោលនៅ ឥណ្ឌា

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ១៤១ នាក់បានស្លាប់ បន្ទាប់ពីស្ពានសម័យអង់គ្លេសនៅទន្លេ Morbi នៃរដ្ឋ Gujarat បានដាច់កាលពីថ្ងៃអាទិត្យ ខណៈមនុស្ស ១៧៧ នាក់​ត្រូវ​បាន​​ជួយ​សង្គ្រោះ ហើយ​ក្រុមអាជ្ញាធរ​ក៏កំពុង​ស្វែងរក​អ្នក​ផ្សេង​ទៀត​ដែល​នៅ​បាត់​ខ្លួនផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ នៅមុនពេលកើតហេតុនៃការដាច់ស្ពាននេះ គេក៏សង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួនកើតឡើងផងដែរ ហើយនេះគឺជាចំណុចសំខាន់ៗនៅលើស្ពានដែលដាច់ ៖

១. មនុស្សប្រហែល ៥០០ នាក់ រួមទាំងស្ត្រី និងកុមារ បានដើរនៅលើស្ពានយោល នៅពេលដែលខ្សែកាបទ្រទ្រង់ស្ពានបានដាច់ ដោយបណ្ដាលឲ្យមនុស្សធ្លាក់ចូលទៅទន្លេដែលនៅខាងក្រោម ខណៈក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ស្ពាន​នេះ​អាច​ផ្ទុក​មនុស្ស​បានត្រឹម​តែ ១២៥ នាក់​ប៉ុណ្ណោះ ។

២. មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ​ពិធី Chhath Puja នៅ​លើ​ស្ពាន​អាយុកាល ១៥០ ឆ្នាំ ដែល​មាន​ចម្ងាយ ៣០០ គីឡូម៉ែត្រ​ពីទីក្រុង Vadodara នៃរដ្ឋ Gujarat ។

៣. មនុស្ស​បាន​ធ្លាក់​ពីលើ​គ្នា ​ក្រោយដាច់​ស្ពាន ​ហើយមនុស្ស​ជា​ច្រើន​បាន​តោង​ជាប់​នឹងខ្សែទីដែលនៅជាប់​ស្ពាន​ ខណៈ​ខ្លះ​ត្រូវ​បាន​គេ​ឃើញ​ហែល​ទៅ​រក​សុវត្ថិភាព ។

៤. ស្ពានឆ្លងកាត់ទន្លេ Macchchhu ត្រូវបានបិទអស់រយៈពេល ៧ ខែមកហើយដើម្បីធ្វើការជួសជុល ។ វាត្រូវបានបើកឡើងវិញជាសាធារណៈនៅថ្ងៃទី ២៦ ខែតុលា ដែលជាថ្ងៃចូលឆ្នាំ Gujarati ប៉ុន្តែការបើកដំណើរការនោះ គឺមិនមានលិខិតបញ្ជាក់សុវត្ថិភាពពីអាជ្ញាធរឡើយ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ Update ៖ ចំនួនអ្នកសា្លប់ ដោយសារដាច់ស្ពានយោលនៅ ឥណ្ឌា កើនជាង ១៤០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម