ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ប្រទេស ២ នេះមានអំណាចបំផុតអាចបញ្ចុះបញ្ចូល កូរ៉េខាងជើង កុំឲ្យបន្តសាកល្បងនុយក្លេអ៊ែរ
សហរដ្ឋអាមេរិកជឿជាក់ថា ប្រទេសចិន និងរុស្ស៊ីមានអំណាចបំផុតដែលអាចបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឲ្យបន្តការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញ ។ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ, មន្ត្រីខាងលើនិយាយថា សហរដ្ឋអាមេរិកបាននិយាយ តាំងពីខែឧសភាមកម្ល៉េះថា កូរ៉េខាងជើងកំពុងរៀបចំឡើងវិញ នូវការធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ដោយគ្រាន់តែមិនច្បាស់ថា នៅពេលណាប៉ុណ្ណោះ ។
មន្ត្រីអាមេរិកបាននិយាយទៀតថា “រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឃើញរុស្ស៊ី និងចិន ធ្វើអ្វីដែលពួកគេអាចធ្វើទៅបាន ដើម្បីរារាំងទីក្រុងព្យុងយ៉ាង ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ហើយយើងគិតថា មានតែអាកប្បកិរិយារបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងប៉ុណ្ណោះ ដែលមានឥទ្ធិពលជាមួយកូរ៉េខាងជើង” ។

កន្លងមក សហរដ្ឋអាមេរិកបានស្នើសុំឲ្យមានកិច្ចប្រជុំជាសាធារណៈនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ស្ថិតក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ ដែលមានអំណាចវេតូ ដើម្បីពិភាក្សាអំពីប្រទេសកូរ៉េខាងជើង បន្ទាប់ពីជម្លោះនៃការបាញ់មីស៊ីល រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលផ្លោងលើកូរ៉េខាងត្បូង និងជប៉ុនកាលពីពេលថ្មីៗនេះ ។
ទន្ទឹមនោះ កូរ៉េខាងត្បូងក៏បានព្រមានអំពីការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់កូរ៉េខាងជើងអស់រយៈពេលជាច្រើនខែមកហើយផងដែរ ខណៈដែលអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសាកល្បងនេះ ។

គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានហាមប្រាមពីការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលផ្លោង ក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីព្យាយាម និងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីអាវុធរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌


