ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក ស៊ី ព្រមានដោយផ្ទាល់ទៅលោក ពូទីន កុំឲ្យប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន
នៅទីបំផុត លោក ស៊ី ជីនពីង បានចេញការព្រមានផ្ទាល់ដល់លោក ពូទីន កុំឲ្យប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail។

លោក ស៊ី ក៏បានជំរុញអធិការបតីអាល្លឺម៉ង់ Olaf Scholz ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ឲ្យខិតខំនាំមកនូវកិច្ចចរចាសន្តិភាពផងដែរ ដោយនិយាយថា សហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌសម្រាប់ការបន្តកិច្ចចរចាឡើងវិញ និងប្រឆាំងការប្រើប្រាស់ឬការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ។
ក្នុងនាមជាមេដឹកនាំលោកខាងលិចដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងចាប់តាំងពីលោក ស៊ី ត្រូវបានផ្តល់អាណត្តិជាមេដឹកនាំអាណត្តិទីបីមក, លោក Scholz បានជំរុញឲ្យលោក ស៊ី ដាក់សម្ពាធលើលោក ពូទីន ឲ្យបញ្ចប់ការវាយប្រហារ ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ និងបំផ្លាញទីក្រុងនានា។

លោក Scholz បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា “លោកប្រធានាធិបតី ស៊ី និងខ្ញុំ បានយល់ស្របថា ការគំរាមកំហែងនុយក្លេអ៊ែរគឺជាភាពគ្មានទំនួលខុសត្រូវ និងជាការបញ្ឆេះភ្លើង។ តាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរ រុស្ស៊ីនឹងឆ្លងកាត់ខ្សែបន្ទាត់ដែលសហគមន៍រដ្ឋបានគូសជាមួយគ្នា”។
ថ្វីបើលោក ស៊ី មិនរិះគន់លោកពូទីនដោយផ្ទាល់ ឬសុំឲ្យរុស្ស៊ីដកទ័ពចេញ ឬស្តីបន្ទោសទីក្រុងមូស្គូចំពោះសង្រ្គាមក៏ដោយ ប៉ុន្តែការអត្ថាធិប្បាយនេះ បង្ហាញជាការស្តីបន្ទោសជាសាធារណៈដ៏ធំបំផុតមិនធ្លាប់សោះចំពោះវិមានក្រឹមឡាំង។

មុនពេលលោកពូទីន បញ្ជាកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ, មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសាទរដល់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការនិងមិត្តភាពគ្មានព្រំដែន។
នៅដើមដំបូងនៃសង្រ្គាម ក្រសួងការបរទេសចិន បានលើកឡើងជាថ្មីនូវចំណុចសំខាន់របស់រុស្ស៊ី អំពីការពង្រីករបស់ណាតូ ហើយបានស្តីបន្ទោសអ្នកកាសែតចំពោះការប្រើពាក្យ “សង្រ្គាម” ឬ “ការឈ្លានពាន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ពូទីន អនុញ្ញាតឲ្យកែនអតីតអ្នកទោស យកទៅប្រយុទ្ធនៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


