Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បង្កើតព័ត៌មានក្លែងក្លាយផ្ដោតលើមន្ត្រីជាន់ខ្ពស់ បន្លំសាធារណជន

បានផុស

នៅ

បើទោះបីជា សហរដ្ឋអាមេរិកជាប្រទេសជឿនលឿន និងជាមហាអំណាចពិភពលោកក៏ពិតមែន ប៉ុន្តែប្រទេសនេះក៏មានវេទិកាព័ត៌មានក្លែងក្លាយដើម្បីក្លែងបន្លំសាធារណជនផងដែរ ជាក់ស្ដែងពាក់ព័ន្ធនឹងករណីចុះផ្សាយលើលោកស្រី Kari Lake ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Kari Lake ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់តំណែងអភិបាលរដ្ឋ Arizona បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ ចំពោះការចោទប្រកាន់លោកស្រីថា បានចំអកចំពោះការវាយប្រហារដ៏ឃោរឃៅលើលោក Paul Pelosi ស្វាមីរបស់លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក ហើយបាននិយាយថា លោកស្រីគឺជាជនរងគ្រោះនៃ “ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ” ។

ការចុះផ្សាយព័ត៌មានក្លែងក្លាយនោះ គឺបានថ្កោលទោសយ៉ាងពេញទំហឹងលើលោកស្រី Kari Lake ដោយសារតែអ្នកចូលរួមប្រមូលផ្ដុំជាមួយលោកស្រីសម្រាប់តំណែងអភិបាលរដ្ឋ Arizona នាំគ្នាសើចចំអកអំពីការវាយប្រហារដោយញញួរទៅលើស្វាមីរបស់លោកស្រី Nancy Pelosi ។

ជាការឆ្លើយតប លោកស្រីបាននិយាយ បន្ទាប់ពីការជួបជុំគ្នាក្នុងទីក្រុង Chandler រដ្ឋ Arizona ថា “ខ្ញុំមិនដែលបញ្ឆេះ ឬអុជអាលការវាយប្រហារណាមួយនោះទេ ។ ខ្ញុំកំពុងតែនិយាយអំពីកូនរបស់យើងប៉ុណ្ណោះ មិនមែននិយាយពីការវាយប្រហារលើលោក Paul Pelosi ឡើយ ហើយហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយមិនពិតបែបនេះទៅវិញ” ។

គួរបញ្ជាក់ថា ការបំប៉ោងព័ត៌មាន ឬការបង្កើតព័ត៌មានក្លែងក្លាយនេះ បានកើតឡើង បន្ទាប់ពីការស្ទង់មតិចុងក្រោយបង្អស់បង្ហាញថា បច្ចុប្បន្នលោកស្រី Lake ដែលជាដៃគូប្រកួតប្រជែងសម្រាប់តំណែងអភិបាលរដ្ឋ Arizona កំពុងនាំមុខពិន្ទុលើបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Katie Hobbs ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

ចុចអាន ៖ ដឹងទេ កូរ៉េខាងជើង បានលុយមកពីណា ទើបបាញ់មីស៊ីលឥតល្ហែបែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម