ព័ត៌មានអន្ដរជាតិ
ទោះគ្មានករណីឆ្លងសូម្បីមួយ តែកូរ៉េខាងជើងដាក់ពាក្យសុំវ៉ាក់សាំងកូវីដ
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងស្ថិតនៅក្នុងចំណោមក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែលបានស្នើសុំការដឹកបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទោះបីបានប្រកាសថាខ្លួនគ្មានករណីឆ្លងក៏ដោយ ។

ប្រភពដែលបានដឹងពីបញ្ហានេះបានប្រាប់កាសែតខាងលើថា កូរ៉េខាងជើងបានដាក់ពាក្យសុំវ៉ាក់សាំងជាមួយអង្គការសម្ព័ន្ធវ៉ាក់សាំង Gavi ជាដៃគូសុខភាពសាធារណៈឯកជនដែលធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងនូវការចាក់វ៉ាក់សាំងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ។

ទន្ទឹមនោះអង្គការសម្ព័ន្ធវ៉ាក់សាំង Gavi មិនបានផ្តល់ការបញ្ជាក់ដោយផ្ទាល់អំពីសេចក្តីថ្លែងការណ៍នេះនោះទេ ប៉ុន្តែបាននិយាយថា ការធ្វើបច្ចុប្បន្នភាពនឹងត្រូវធ្វើឡើងនៅដើមឆ្នាំនេះ ។ ប៉ុន្តែសម្ព័ន្ធភាពវ៉ាក់សាំងបាននិយាយថា ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៨៦ ក្នុងចំណោម ៩២ បានស្នើសុំវ៉ាក់សាំងនេះ ខណៈប្រទេសកូរ៉េខាងជើងក៏បានស្នើសុំព័ត៌មានស្តីពីការទទួលបានវ៉ាក់សាំងពីបណ្តាប្រទេសអឺរ៉ុបផងដែរ ។
ប្រទេសកូរ៉េខាងជើងបានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនចំពោះជំងឺកូវីដ ១៩ ដល់កម្រិតខ្ពស់បំផុតទីបីក្នុងខែធ្នូ ទោះបីជាមិនមានករណីឆ្លងសូម្បីតែមួយក៏ដោយ ។ ប៉ុន្តែប្រទេសនេះក៏បានប្រារព្ធពិធីអបអរឆ្នាំថ្មីនៅទីក្រុងព្យុងយ៉ាងដែលរួមមានការបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកល ខណៈប្រជាជនកូរ៉េខាងជើងត្រូវបានគេឃើញនៅក្នុងវីដេអូទូរទស្សន៍របស់រដ្ឋជាមួយនឹងការពាក់ម៉ាស់ ប៉ុន្តែមិនបានអនុវត្តគម្លាតសង្គមនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ ក្រុមហ៊ុនអាកាសចរណ៍ពីរព្រមព្រៀងគ្នាជួយដឹកជញ្ជូនវ៉ាក់សាំងកូវីដ
ចុចអាន ៖ ក្រោយមានអ្នកឆ្លងកូវីដច្រើនឡើងៗ នាយករដ្ឋមន្រ្តីថៃជំរុញឲ្យប្រជាជនកុំចេញទៅណា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី