ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជប៉ុន លាលែងពីតំណែង ជុំវិញការដាក់ទណ្ឌកម្មទោសប្រហារជីវិត
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសជប៉ុនបានលាលែងពីតំណែងកាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ដោយក្លាយជារដ្ឋមន្ត្រីទីពីរដែលបានចាកចេញពីគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Fumio Kishida ជុំវិញការលើកឡើងអំពីទោសប្រហារជីវិតនៅក្នុងប្រទេស។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yasuhiro Hanashi បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធការលើកឡើងមិនសមហេតុផលអំពីការអនុម័តការដាក់ទណ្ឌកម្មទោសប្រហារជីវិត ថែមទាំងបានប្រើត្រា “hanko” របស់លោក ដើម្បីអនុម័តទោសប្រហារជីវិតដោយឯកឯង។
ក្រៅពីនោះលោកក៏ត្រូវបានគេរកឃើញរឿងអាស្រូវសំណូកសូកប៉ាន់លើមុខតំណែងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា Yasuhiro Hanashi បានផ្ដល់សំណូកចំពោះមុខតំណែងគណៈរដ្ឋមន្ត្រីរបស់លោក មុនពេលឡើងកាន់តំណែង។

ដោយឡែកចំពោះលោក Hanashi ផ្ទាល់ បានប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីដាក់សំណើសុំលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រី Kishida ថា “ខ្ញុំបានធ្វើឱ្យប្រជាពលរដ្ឋ និងមន្ត្រីក្រសួងមិនសប្បាយចិត្ត ។ ខ្ញុំសម្រេចចិត្តលាលែងពីតំណែង ដើម្បីសម្តែងការសុំទោសរបស់ខ្ញុំចំពោះប្រជាជន និងការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការចាប់ផ្តើមអាជីពនយោបាយរបស់ខ្ញុំឡើងវិញ”។
ពេលនេះលោកនាយករដ្ឋមន្ត្រី Fumio Kishida បានតែងតាំងលោក Ken Saito អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីជំនួសលោក Hanashi ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
ចុចអាន៖ ដឹងទេ ព្រឹកមិញ លោក ចូ បៃដិន ពិភាក្សាអ្វីខ្លះ ជាមួយជប៉ុន និងកូរ៉េខាងត្បូង?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


