ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសជួយ ថៃ អភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរ
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានប្រកាសក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍ទី១៩ខែវិច្ឆិកាថា សហរដ្ឋអាមេរិកនឹងជួយប្រទេសថៃ ក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរតាមរយៈម៉ាស៊ីនរ៉េអាក់ទ័រខ្នាតតូចថ្មី ដែលជាផ្នែកនៃកម្មវិធី មានគោលបំណងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

សេតវិមាននិយាយថា ជំនួយនេះគឺជាផ្នែកមួយនៃគម្រោង Net Zero World Initiative របស់ខ្លួន។ គម្រោងនេះ ចាប់ផ្តើមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនៅទីក្រុង Glasgow ប្រទេសស្កុតឡែនកាលពីឆ្នាំមុន ដែលសហរដ្ឋអាមេរិកបានចាប់ដៃគូជាមួយវិស័យឯកជន និងសប្បុរសជនដើម្បីលើកកម្ពស់ថាមពលស្អាត។
ប្រទេសថៃមិនមានថាមពលនុយក្លេអែរទេ ខណៈសាធារណជនភ័យខ្លាចខ្លាំង បន្ទាប់ពីគ្រោះមហន្តរាយហ្វូគូស៊ីម៉ាឆ្នាំ ២០១១ នៅប្រទេសជប៉ុន។
យោងតាមសេតវិមាន, ខ្លួននឹងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍ នៃម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច។ ម៉ាស៊ីនរ៉េអាក់ទ័របែបនេះ ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាង ដោយសារពួកគេមិនត្រូវការអន្តរាគមន៍ពីមនុស្សដើម្បីបិទនោះទេ នៅពេលមានអាសន្ន។

មន្ត្រីជាន់ខ្ពស់អាមេរិកដែលធ្វើដំណើរជាមួយលោកស្រី Harris បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងពិតជាទន្ទឹងរង់ចាំធ្វើការជាមួយប្រទេសថៃ ដើម្បីទាញយកអត្ថប្រយោជន៍ពីម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច និងប្រភពថាមពលស្អាតដែលអាចទុកចិត្តបាន”។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានបញ្ជាក់ពេលវេលាច្បាស់ៗទេ ប៉ុន្តែនិយាយថា ខ្លួននឹងគាំទ្រប្រទេសថៃ ដែលងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅឆ្ពោះទៅរកភាពអព្យាក្រឹតនៃកាបូនត្រឹមឆ្នាំ ២០៦៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


