ព័ត៌មានអន្ដរជាតិ
រឿង២យ៉ាង រំខានកិច្ចប្រជុំកំពូល APEC នៅ ថៃ
មេដឹកនាំអាស៊ីប៉ាស៊ីហ្វិក បានប្រមូលផ្តុំគ្នាក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រទី១៨ខែវិច្ឆិកានេះ សម្រាប់កិច្ចប្រជុំកំពូល APEC ប៉ុន្តែកាលវិភាគរបស់ពួកគេ ត្រូវបានរំខានដោយការសាកល្បងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង និងបាតុកម្មដែលប៉ូលិសថៃ បានបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងបាតុករ។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានកោះប្រជុំមេដឹកនាំនៃប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង កាណាដា និងនូវែលសេឡង់ នៅខាងក្រៅកិច្ចប្រជុំកំពូលនេះ ដើម្បីពិភាក្សាអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
មន្ត្រីទទួលបន្ទុកសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលបាននិយាយថា ប៉ូលិសបានបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃប្រហែល៣៥០នាក់ បន្ទាប់មានពីការប៉ះទង្គិចគ្នានៅចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីកន្លែងប្រជុំកំពូលក្នុងរាជធានីបាងកក។

មុននេះ ម្ចាស់ផ្ទះកិច្ចប្រជុំ APEC គឺនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានជំរុញឲ្យថ្នាក់ដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូល ត្រូវស្វែងរកកំណើន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមបណ្តាលមកពីវិបត្តិជំងឺរាតត្បាតកូវីដ១៩, បម្រែបម្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

ដោយត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច, APEC មានសមាជិក២១ប្រទេស បានរួមចំណែក ៣៨% នៃចំនួនប្រជាជនពិភពលោក និង ៦២% នៃផលិតផលក្នុងស្រុកសរុប និង ៤៨% នៃពាណិជ្ជកម្ម។
APEC គឺជាកិច្ចប្រជុំកំពូលលើកទីបីក្នុងតំបន់ ក្នុងរយៈពេលមួយសប្តាហ៍។ កិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍ ដែលរួមមានចិន ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ខណៈក្រុមប្រទេស G20 បានជួបប្រជុំគ្នានៅលើកោះបាលីរបស់ប្រទេស ឥណ្ឌូណេស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


