ព័ត៌មានអន្ដរជាតិ
មតិភាគច្រើនបោះឆ្នោតឲ្យ Elon Musk ចុះចេញពីតំណែង Twitter
មហាសេដ្ឋី Elon Musk បានធ្វើការបោះឆ្នោតស្ទង់មតិមួយ ដើម្បីទទួលបានមតិយោបល់ពីប្រិយមិត្ត Twitter ដោយដាក់ជាសំណួរថា “តើលោកគួរតែចាកចេញពីតំណែងជាប្រធាន Twitter ដែរឬទេ? បើសិនជាសក្ដិសម លោក នឹងធ្វើតាម” ។

ដោយឡែក ជាលទ្ធផលនៃការបោះឆ្នោត មតិពីប្រិយមិត្ត Twitter មានចំនួនច្រើនជាង ១៧.៥ លាននាក់ ដែលស្មើនឹង ៥៧.៥ ភាគរយ បោះឆ្នោតគាំទ្រឲ្យលោក Musk ចុះចេញពីតំណែងជា CEO បណ្ដាញសង្គមមួយនេះ ។

គួរបញ្ជាក់ថា ជាមួយតម្លៃ ៤៤ ពាន់លានដុល្លារទិញបាន Twitter មក, Elon Musk គឺបន្ថែមការងារចំពោះ ខ្លួនលោកកាន់តែច្រើន ដោយបណ្តេញ CEO របស់ Twitter ចាស់ចោល ហើយឡើងគ្រប់គ្រងដោយខ្លួនឯងវិញ ខណៈដែលលោកមានក្រុមហ៊ុនធំៗជាច្រើនទៀត ដែលត្រូវគ្រប់គ្រង ។
ជាមួយគ្នានោះ ដោយសារតែពេលវេលាមិនច្បាស់លាស់របស់លោក ក៏ដូចជាមិនសូវយកចិត្តទុកដាក់ ជាមួយក្រុមហ៊ុនផ្សេងចាប់តាំងពីទិញ Twitter មក បានធ្វើឲ្យភាគហ៊ុន Tesla របស់លោក ធ្លាក់ចុះជាបន្ត បន្ទាប់ ដែលធ្វើឲ្យសមាជិកភាគហ៊ុនផ្សេងទៀត មិនពេញចិត្តនោះឡើយ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


