ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ឱសានវាទដល់ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានដាក់ឱសានវាទដល់អ៊ុយក្រែន។ នោះគឺឲ្យពួកគេបំពេញតាមការទាមទាររបស់ទីក្រុងមូស្គូ រួមទាំងការចុះចាញ់នៅទឹកដី ដែលរុស្ស៊ីកំពុងគ្រប់គ្រងនាពេលនេះផងដែរ បើមិនដូច្នេះទេកងទ័ពរុស្ស៊ីនឹងសម្រេចជោគវាសនារបស់អ៊ុយក្រែន។

មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយម្តងទៀតថា លោកបើកចំហចំពោះកិច្ចចរចាសន្តិភាពនោះ, លោក Lavrov បានប្រាប់ទីក្រុង កៀវ ថា ពួកគេគួរតែធ្វើតាមការចង់បានរបស់ទីក្រុងមូស្គូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក Lavrov ថា “សំណើរបស់យើងសម្រាប់ការរំសាយកងទ័ព និងលុបបំបាត់មនោគមន៍វិជ្ជាក្នុងទឹកដីដែលគ្រប់គ្រងដោយរបបនេះ, ការលុបបំបាត់ការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ីដែលចេញពីទីនោះ រួមទាំងទឹកដីថ្មីរបស់យើងផងដែរ ត្រូវបានគេដឹងយ៉ាងច្បាស់។ រឿងគឺសាមញ្ញ៖ បំពេញការទាមទារទាំងនេះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក បើមិនដូច្នេះទេ បញ្ហានឹងត្រូវសម្រេចដោយកងទ័ពរុស្ស៊ី”។

នៅពេលសួរដោយសារព័ត៌មាន TASS ថាតើជម្លោះនឹងអូសបន្លាយពេលប៉ុន្មានទៀត? លោក Lavrov ឆ្លើយថា “បាល់គឺស្ថិតនៅខាងទីក្រុងកៀវ ហើយទីក្រុង វ៉ាស៊ីនតោននៅពីក្រោយនោះ”។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយជាថ្មីម្តងទៀតថា ទីក្រុងមូស្គូ បើកចំហចំពោះការចរចា ហើយបានស្តីបន្ទោសទីក្រុង កៀវ និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ចំពោះកង្វះកិច្ចពិភាក្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អ៊ុយក្រែន មានបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅ UN ក្នុងខែកុម្ភៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


