ព័ត៌មានអន្ដរជាតិ
នៅថៃ ៖ ឃាត់ខ្លួនប៉ូលិសម្នាក់ ក្រោយរកឃើញថ្នាំញៀនក្នុងវ៉ាលិសជិត ២០ ម៉ឺនគ្រាប់
ប្រទេសថៃ ៖ មន្ត្រីប៉ូលិសមួយរូប ដែលមានតួនាទីជានាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន តម្រួតខេត្ត អ៊ុថៃថានី ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបញ្ជូនទៅតុលាការ ខណៈតម្រួតថៃរូបនេះកំពុងជិះលើរថយន្តក្រុង ដើម្បីនាំយកថ្នាំញៀន ២ វ៉ាលិស ទៅឲ្យមុខសញ្ញានៅក្នុងទីក្រុងបាងកក។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ក្នុងស្រុកម៉ែសាយ ខេត្តឈៀងរ៉ាយ ប្រទេសថៃ។

យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានដាក់កម្លាំងឈរជើងលើផ្លូវជាតិដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ។

នៅពេលនោះដែរ កម្លាំងបានឃាត់រថយន្តក្រុងមួយគ្រឿង ដើម្បីឆែកឆេរ និងត្រួតពិនិត្យ។ នៅពេលដែលកម្លាំងកំពុងឆែកឆេរ ស្រាប់តែមានបុរសម្នាក់ បានរត់ចុះពីរថយន្តក្រុង ហើយរត់សំដៅទៅក្នុងព្រៃ ធ្វើឲ្យមានការសង្ស័យ ទើបកម្លាំងបានដេញចាប់យកមកវិញ។ ស្របពេលនោះ កម្លាំងបានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ២ វ៉ាលិស ដែលដាក់នៅក្រោមឃ្លុបរថយន្ត និងមានចំនួន ១៩៨.០០០ គ្រាប់ លុះពេលសាកសួរទើបដឹងថា ជារបស់គេមែន។

ក្រោយពីបាននាំខ្លួនយកទៅសាកសួរទើបដឹងថា ជនសង្ស័យមានឈ្មោះ សុរា ចិត្រ ជានាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តអ៊ុថៃថានី ដោយគេបានសារភាពថា មានគេជួលខ្លួនឲ្យនាំថ្នាំញៀនចេញពីឃុំម៉ែសាយ ស្រុកម៉ែសាយ ខេត្តឈៀងរ៉ាយ យកទៅឲ្យម៉ូយនៅក្នុងទីក្រុងបាងកក ដោយទទួលបានកម្រៃចំនួន ១០ ម៉ឺនបាត។

ក្រោយមកទើបដឹងថា ជនសង្ស័យមានបញ្ហាធ្ងន់ធ្ងររឿងលុយកាក់ ព្រោះកាលពីថ្ងៃទី ៥ កន្លងទៅ គេត្រូវធនាគារប្ដឹងបង្កកទ្រព្យសម្បត្តិដោយសារបំណុល៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


