ព័ត៌មានអន្ដរជាតិ
មន្ត្រីតៃវ៉ាន់ លាតត្រដាងព័ត៌មានលម្អិត អំពីអន្តរកម្មដ៏កម្រ ជាមួយអង្គការណាតូ
នៅថ្ងៃពុធទី១១ខែមករានេះ មន្ត្រីកងទ័ពអាកាសតៃវ៉ាន់ បានបង្ហាញព័ត៌មានលម្អិត អំពីអន្តរកម្មដ៏កម្ររវាងយោធារបស់កោះនេះ ជាមួយអង្គការណាតូ ដោយគាត់ បានរៀបរាប់អំពីរបៀបដែលគាត់ ចូលរួមកម្មវិធីសិក្សារយៈពេល៦ខែជាមួយមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសអ៊ីតាលី។

តៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយសមាជិកណាតូណាមួយឡើយ ប៉ុន្តែមានទំនាក់ទំនងការពារយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដែលជាប្រភពអាវុធអន្តរជាតិដ៏សំខាន់របស់កោះនេះ និងជារដ្ឋសមាជិកធំបំផុតរបស់អង្គការណាតូ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Hsinchu នៅភាគខាងជើងកោះតៃវ៉ាន់ វរសេនីយ៍ទោ Wu Bong-yeng បាននិយាយថា គាត់បានចូលរួមវគ្គសិក្សារយៈពេល៦ខែនៅមហាវិទ្យាល័យការពារជាតិណាតូ ក្នុងទីក្រុងរ៉ូមកាលពីឆ្នាំ២០២១ ហើយបានវិលត្រលប់មកតៃវ៉ាន់វិញកាលពីខែមករាឆ្នាំមុន។

គាត់បន្តថា “នេះគឺជាការដោះដូរការសិក្សា មិនមែនជាការដោះដូរយោធាទេ។ ពិតណាស់ ពួកគេចង់ដឹង ចង់ឃើញយ៉ាងខ្លាំងអំពីកោះតៃវ៉ាន់។ ពួកគេ ត្រូវយល់ពីស្ថានភាពប្រទេសរបស់យើង និងសមត្ថភាពរបស់យើង”។
ទោះបីជាយ៉ាងណាក៏ដោយ ណាតូមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រាប់រ៉យទ័រថា លោក Wu មិនមែនជាមន្ត្រីទីមួយ ដែលខ្លួនបានបញ្ជូនទៅមហាវិទ្យាល័យការពារជាតិនោះទេ ប៉ុន្តែគាត់មិនបញ្ជាក់លម្អិតឡើយ។

ប្រទេសចិន បានបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួននៅលើកោះនេះ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន ដែលត្រូវបានបដិសេធយ៉ាងខ្លាំងដោយតៃវ៉ាន់។
តៃវ៉ាន់បានប្តេជ្ញាការពារខ្លួន ហើយនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ តៃវ៉ាន់ សុំឲ្យ អាល្លឺម៉ង់ ជួយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


