ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់អ្នករត់គេចខ្លួនក្នុងបទល្មើសផ្សេងៗជាង ៧៥,០០០ នាក់កាលពីឆ្នាំមុន
ទីភ្នាក់ងារអាមេរិក Marshals (USMS) បានចាប់អ្នករត់គេចខ្លួនក្នុងបទល្មើសផ្សេងៗជាង ៧៥,០០០ នាក់ក្នុងឆ្នាំ ២០២២ ដែលគិតជាមធ្យមមានការចាប់ខ្លួនច្រើនជាង ៣០០ នាក់ឯណោះក្នុងមួយថ្ងៃ ។

សេចក្តីថ្លែងការណ៍បានបង្ហាញថា USMS បានចាប់អ្នករត់គេចខ្លួនចំនួន ៧៥,៨៤៦ នាក់ក្នុងឆ្នាំ ២០២២ ខណៈ ២៨,៣២៤ នាក់គឺស្របតាមដីការបស់តុលាការសហព័ន្ធ ហើយគិតជាមធ្យមទីភ្នាក់ងារនេះចាប់ខ្លួនមនុស្សបាន ៣០៣ នាក់ក្នុងមួយថ្ងៃសម្រាប់ប្រតិបត្តិការបង្ក្រាបចំនួន ២៥០ ថ្ងៃ ។
នៅក្នុងប្រតិបត្តិការទាំងនោះ ទីភ្នាក់ងារ USMS ចាប់ខ្លួនមនុស្សចំនួន ៩,៩១១ នាក់លើបទល្មើសផ្លូវភេទ, ៥,៧៥៩ នាក់ពាក់ព័ន្ធនឹងឃាតកម្ម ហើយក្នុងនោះក៏មានជនភៀសខ្លួនអន្តរជាតិជិត ១,៥០០ នាក់ផងដែរ ។ មិនតែប៉ុណ្ណោះ មានជនល្មើសចំនួន ២ នាក់ក្នុងចំណោម ១៥ នាក់ ដែលប៉ូលិសតាមចាប់បំផុតនោះក៏ត្រូវបាន USMS ចាប់បានផងដែរ ។

លើសពីនេះទៀត ទីភ្នាក់ងារ USMS ក៏បានរឹបអូសអាវុធជាង ៦,២០០ ក្នុងអំឡុងពេលកាត់បន្ថយអំពើហិង្សា និងប្រតិបត្តិការប្រឆាំងក្រុមទំនើងកាលពីឆ្នាំមុន ជាពិសេសទីភ្នាក់ងារនេះបានជួយសង្គ្រោះកុមារដែលបាត់ខ្លួនចំនួន ៤២៤ នាក់ ស្របតាមសិទ្ធិអំណាចរបស់ពួកគេក្រោមច្បាប់យុត្តិធម៌សម្រាប់ជនរងគ្រោះនៃការជួញដូរ ។
គួរបញ្ជាក់ថា ចាប់តាំងពីការអនុម័តច្បាប់បញ្ជាក់ពីសិទ្ធិអំណាចក្នុងខែឧសភា ឆ្នាំ ២០១៥ មក, ទីភ្នាក់ងារ USMS បានរួមចំណែកដល់ការជួយសង្គ្រោះកុមារដែលបាត់ខ្លួនជាង ២,៧០០ នាក់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ លោក បៃដិន តែងតាំងឯកអគ្គរដ្ឋទូតសិទ្ធិមនុស្សប្រចាំ កូរ៉េខាងជើង ក្រោយ កៅអីនេះទំនេរជិត ៦ ឆ្នាំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


