ព័ត៌មានអន្ដរជាតិ
លោក បៃដិន តែងតាំងឯកអគ្គរដ្ឋទូតសិទ្ធិមនុស្សប្រចាំ កូរ៉េខាងជើង ក្រោយកៅអីនេះទំនេរជិត ៦ ឆ្នាំ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសតែងតាំងបេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅប្រទេសកូរ៉េខាងជើង ក្រោយមានការអនុម័តពីសភា បន្ទាប់ពីកៅអីនេះនៅទំនេរជិត ៦ ឆ្នាំមកហើយ ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លោកស្រី Julie Turner ដែលជាប្រធានការិយាល័យក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅក្នុងការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ ត្រូវបានតែងតាំងជាបេសកជនពិសេសស្តីពីបញ្ហាសិទ្ធិមនុស្សប្រចាំនៅកូរ៉េខាងជើង ដោយមានឋានៈជាឯកអគ្គរដ្ឋទូត ។
លោក បៃដិន បានដាក់បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង ស្ថិតក្នុងចំណោមបញ្ហាកំពូលៗរបស់លោក ដោយបានប្រកាសពីចេតនារបស់លោកក្នុងការតែងតាំងបេសកជនភ្លាមៗ បន្ទាប់ពីចូលកាន់តំណែងនៅឆ្នាំ ២០២១ ។

ប៉ុន្តែបញ្ហានេះត្រូវបានពន្យារពេល ដោយសារតែផលពិបាកក្នុងការស្វែងរកបេក្ខជន នៅពេលដែលលទ្ធភាពនៃការបន្តកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាងនៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា ។
ចំពោះតំណែងនេះដែរ ពីមុនគឺកាន់កាប់ដោយលោក Robert King ដែលបម្រើការអស់រយៈពេលជាង ៧ ឆ្នាំពោលពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ ២០១៧ ។

ក្នុងនាមជាបេសកជន លោក King បានធ្វើការពិភាក្សាស្តីពីការផ្តល់ជំនួយស្បៀងអាហារដល់ប្រទេសកូរ៉េខាងជើង ហើយលោកក៏បានជួបជាមួយក្រុមគ្រួសាររបស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើង និងបានគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយបញ្ហាចាប់ពង្រត់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី កម្ទេចអាវុធ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន ដណ្ដើមបានភូមិចំនួន ២ ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


