Connect with us

ព័ត៌មានអន្ដរជាតិ

នូវែលសេឡង់ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ មនុស្សរាប់ពាន់នាក់កំពុងត្រូវការជំនួយ

បានផុស

នៅ

ស្របពេលដែលប្រទេសជាច្រើននៅទ្វីបអាស៊ីកំពុងប្រឈមបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង នៅទ្វីបអូស្រ្តាលីឯណោះវិញ កំពុងជួបគ្រោះទឹកជំនន់ ដល់ថ្នាក់ប្រកាសអាសន្ន ក្រោយភ្លៀងធ្លាក់ជោគជាំជាប់គ្នារយៈពេលតែពីរថ្ងៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសនូវែលសេឡង់បានចាប់ដផ្ដើមតាំងពីល្ងាចថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងវាយប្រហារកោះខាងជើងរបស់ប្រទេស បណ្តាលឱ្យមានការរអិលបាក់ដី ទឹកជំនន់ភ្លាមៗ និងខូចខាតផ្លូវថ្នល់អស់ជាច្រើនខ្សែ។

ទីក្រុង Auckland ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ មានប្រជាជនចំនួន ១.៦លាននាក់ កំពុងស្ថិតក្នុងភាពអាសន្ន ក្រោយជួបប្រទះនូវទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាន ដោយវាបានសម្លាប់មនុស្សអស់ ៣នាក់ និងមនុស្សម្នាក់ទៀតកំពុងបាត់ខ្លួន។

ក្រៅពីនោះ ប៉ូលិសបានរាយការណ៍ថា នៅឈូងសមុទ្រ Plenty នៅក្បែរនោះក៏មានទឹកជំនន់រីករាលដាល ក៏ដូចជាការរអិលបាក់ដី ដែលបានបំផ្លាញផ្ទះមួយខ្នង និងកំពុងគំរាមកំហែងទ្រព្យសម្បត្តិអ្នកភូមិ។

ដោយឡែកនៅទីក្រុង Auckland ដែលរងគ្រោះខ្លាំង ការហោះហើរនៅអាកាសយានដ្ឋានទាំងក្នុងស្រុក និងអន្តរជាតិ ត្រូវបិទជាបណ្ដោះអាសន្ន។ យ៉ាងណាក្ដី ជើងហោះហើរទាំងអស់ប្រហែលជាអាចប្រតិបត្តិការឡើងវិញ នៅរសៀលថ្ងៃអាទិត្យនេះ។

យោងតាមការចុះផ្សាយរបស់កាសែត New Zealand Herald បានរាយការណ៍ថា ពេលនេះមនុស្សជាង ២ពាន់នាក់កំពុងត្រូវការជំនួយ និងមានប្រជាជនចំនួន ៧០គ្រួសារត្រូវបានជម្លៀសចេញពីទីក្រុង Auckland ដោយសារតែទឹកជំនន់វាយប្រហារខ្លាំងក្លាពេក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ ទ្វីបអាស៊ី កំពុងរងទុក្ខដោយសារ អាកាសធាតុចុះត្រជាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម