ព័ត៌មានអន្ដរជាតិ
ទ្វីបអាស៊ី កំពុងរងទុក្ខដោយសារ អាកាសធាតុចុះត្រជាក់ខ្លាំង
ប្រទេសមួយចំនួននៅទ្វីបអាស៊ី កំពុងជួបប្រទះនឹងស្ថានភាពត្រជាក់ខ្លាំងខុសធម្មតា។ អាកាសធាតុត្រជាក់ បានវាយប្រហារប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង និងចិន ខណៈព្រិលធ្លាក់ខ្លាំងក្នុងកម្រិតកំណត់ត្រា បានកើតឡើងនៅក្នុងតំបន់ភាគច្រើន។

មនុស្សជាង១៦០នាក់ បានស្លាប់ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថានគិតត្រឹមថ្ងៃសុក្រទី២៧ខែមករា ខណៈសីតុណ្ហភាពនៅទីក្រុង Mohe ភាគខាងជើងប្រទេសចិន បានធ្លាក់ចុះដល់ ដក៥៣ អង្សាសេកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ប្រព័ន្ធសម្ពាធទាបខ្លាំង បានធ្វើឲ្យព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងពាសពេញប្រទេសជប៉ុនចាប់តាំងពីថ្ងៃអង្គារមក ដោយទីក្រុង Maniwa បានជួបប្រទះព្រិលធ្លាក់ក្នុងកម្រិតកំណត់ត្រា ៩៣សង់ទីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។

ខ្យល់បោកបក់ខ្លាំងដោយសារព្យុះ អាចបណ្តាលឲ្យលិចកប៉ាល់ដឹកទំនិញហុងកុង នៅចន្លោះភាគខាងលិចប្រទេសជប៉ុន និងកោះ Jeju របស់កូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃពុធ។ សមាជិកនាវិក១៣នាក់ក្នុងចំណោម២២នាក់ ត្រូវបានជួយសង្គ្រោះ ហើយការស្វែងរកកំពុងបន្ត។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកជប៉ុន រួមទាំង ANA និង Japan Airlines ផងដែរ បានលុបចោលជើងហោះហើរចំនួន៤៥០ ខណៈតំបន់ផ្លូវហាយវេចំនួន៤៩០ ត្រូវបានបិទ ហើយសេវាផ្លូវដែកចំនួន៥៧ រួមទាំងសេវារថភ្លើងល្បឿនលឿនផងដែរ ត្រូវបានផ្អាកនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្នុងប្រទេសកូរ៉េខាងត្បូង អាជ្ញាធរអាកាសធាតុ បានចេញសេចក្តីជូនដំណឹងអំពីរលកអាកាសធាតុត្រជាក់ សម្រាប់តំបន់ភាគច្រើនក្នុងប្រទេស ដោយកម្រិតទាបបំផុតនៅពេលព្រឹក បានធ្លាក់ចុះដល់ ដក១៦.៤អង្សាសេក្នុងទីក្រុងសេអ៊ូល និងដល់ ដក២៥.៥អង្សាសេនៅតំបន់ភាគខាងជើង Cheorwon។
ប្រព័ន្ធអាកាសធាតុ ក៏បានរំខានដល់ការហោះហើរផងដែរនៅដើមសប្តាហ៍នេះ ដោយជើងហោះហើរជាង៥០០ ទៅ និងមកពីកោះទេសចរណ៍កូរ៉េខាងត្បូង Jeju ត្រូវបានលុបចោលដោយសារតែស្ថានភាពធ្ងន់ធ្ងរ។ ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានបញ្ជាក់ថា ខ្លួនបានលុបចោលជើងហោះហើរប្រចាំថ្ងៃចំនួន ៨៨ជើង ក្នុងនិងក្រៅកោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ មនុស្សស្លាប់កើនដល់ជាង១៦០នាក់ ដោយសារអាកាសធាតុត្រជាក់នៅ អាហ្វហ្គានីស្ថាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី