ព័ត៌មានអន្ដរជាតិ
ណាតូ ប្រកាសត្រៀមខ្លួនរួចស្រេចអស់ហើយ សម្រាប់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយ រុស្ស៊ី (មានវីដេអូ)
នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ RTP របស់ប្រទេសព័រទុយហ្គាល់, ប្រធានគណៈកម្មាធិការយោធាណាតូ លោក Rob Bauer ប្រកាសថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានត្រៀមខ្លួនរួចស្រេចអស់ហើយ សម្រាប់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។

ឆ្លើយតបនឹងសំណួរទាក់ទងបញ្ហានេះ លោកបានបញ្ជាក់ថា “យើងត្រៀមខ្លួនរួចហើយ”។ លោកបន្ថែមថា អង្គការណាតូ នឹងឆ្លើយតប លុះត្រាតែរុស្ស៊ី ឆ្លងកាត់ខ្សែបន្ទាត់ក្រហមដោយការលុកលុយប្រទេសសមាជិកណាតូណាមួយ”។
មន្ត្រីយោធារូបនេះបានសង្កត់ធ្ងន់ថា ណាតូគួរតែរៀបចំឲ្យបានល្អជាងនេះ ព្រោះបច្ចុប្បន្នរុស្ស៊ីមានគំនិតផ្តួចផ្តើមផ្នែកយោធា។ លោកនិយាយថា “ការពិតដែលថាសត្រូវរបស់អ្នកមានអាវុធល្អជាងអ្នកនោះ វាមិនមែនជាបញ្ហារបស់សត្រូវទេ។ វាគឺជាបញ្ហារបស់អ្នក”។

កាលពីថ្ងៃសុក្រទី២៧ខែមករា បេសកជនរងរុស្ស៊ីប្រចាំអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បានព្រមានថា “គោលនយោបាយពង្រីកអាណានិគមនិយមសម័យទំនើបដែលមិនប្រុងប្រយ័ត្នរបស់អាមេរិក បានធ្វើឲ្យអឺរ៉ុប និងប្រហែលជាពិភពលោកទាំងមូល ធ្លាក់ចូលទៅក្នុងជម្លោះដ៏មហន្តរាយ”។
លោក Maksim Buyakevich បានប្រាប់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ OSCE ថា អរិភាពជាបន្ត នៃជម្លោះដែលកំពុងកើតនៅអ៊ុយក្រែន អាចឈានចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំដែលនឹងមិនមានអ្នកឈ្នះ។

ដោយលើកឡើងពីផែនការរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធទំនើបរាប់សិបគ្រឿងទៅឲ្យទីក្រុងកៀវ, អ្នកការទូតរូបនេះបានព្រមានថា “មេដឹកនាំសហរដ្ឋអាមេរិក និងរដ្ឋអតិថិជនរបស់អង្គការណាតូ បានខិតកាន់តែជិតបន្ទាត់ក្រហមហើយ”។
ស្របពេលជាមួយគ្នានោះ លោក Buyakevich បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាមេរិកពីការបង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយចេតនាក្នុងប្រទេសអ៊ុយក្រែន និងធ្វើឲ្យទីក្រុងកៀវ បើកសកម្មភាពយោធាប្រឆាំងនឹងប្រជាជនរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ទម្លាយថា លោក ពូទីន គំរាមធ្វើឃាតគាត់ ដោយប្រើពេលត្រឹម ១នាទី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


