Connect with us

ព័ត៌មានអន្ដរជាតិ

ទួរគី កាត់ទោសមេដឹកនាំសាសនាម្នាក់ ជាប់ពន្ធនាគារ ១,០៧៥ឆ្នាំ

បានផុស

នៅ

តុលាការទួរគីបានកាត់ទោសមេដឹកនាំសាសនាលោក Adnan Oktar ឲ្យជាប់ពន្ធនាគារជាង១,០០០ឆ្នាំ ពាក់ព័ន្ធបទឧក្រិដ្ឋ១០ករណីផ្សេងៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានឲ្យដឹងកាលពីថ្ងៃចន្ទថា តុលាការក្នុងទីក្រុង អ៊ីស្តង់ប៊ុល បានកាត់ទោសជនជាប់ចោទចំនួន២៣៦នាក់ ដោយក្នុងនោះមាន៧៨នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ដែលរៀបចំឡើងក្រោមការដឹកនាំរបស់លោក Oktar។

តុលាការបានផ្តន្ទាទោសឲ្យលោក Oktar ជាប់ពន្ធនាគារសរុប១,០៧៥ឆ្នាំនិង៣ខែ ពីបទចោទប្រកាន់បង្កើតនិងដឹកនាំអង្គការឧក្រិដ្ឋកម្ម, ធ្វើចារកម្មនយោបាយឬយោធា, ជួយដល់អង្គការភេរវករ Fetullah (FETO), រំលោភអនីតិជន, រំលោភបំពានផ្លូវភេទ, ដកហូតសិទ្ធិសេរីភាពរបស់បុគ្គល, ធ្វើទារុណកម្ម, រំខានដល់សិទ្ធិក្នុងការអប់រំ, កត់ត្រាទុកទិន្នន័យផ្ទាល់ខ្លួននិងការគំរាមកំហែងផ្សេងៗ។

មេដឹកនាំសាសនាអាយុ៦៤ឆ្នាំដែលជាម្ចាស់ប៉ុស្តិ៍ទូរទស្សន៍មួយរូបនេះ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៨ រួមជាមួយអ្នករួមសហការចំនួន២០០នាក់ បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទនិងចាប់ពង្រត់អនីតិជន។

ជនជាប់ចោទម្នាក់ឈ្មោះ Tarkan Yavas ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២១១ឆ្នាំ ដោយសារគាត់ធ្វើជាសមាជិកប្រតិបត្តិនៃអង្គការ FETO, រំលោភបំពានផ្លូវភេទលើអនីតិជន, រំលោភបំពានផ្លូវភេទ, ធ្វើសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវអំពីទ្រព្យសម្បត្តិនិងបំពានក្នុងឯកសារផ្លូវការ។

ជនជាប់ចោទម្នាក់ទៀតឈ្មោះ Oktar Babuna ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល១៨៦ឆ្នាំដោយសារគាត់ធ្វើជាសមាជិកប្រតិបត្តិនៃអង្គការ FETO, រំលោភបំពានផ្លូវភេទលើអនីតិជននិងរំលោភបំពានផ្លូវភេទ។

តុលាការកំពុងបន្តប្រកាសសេចក្តីសម្រេចលើជនជាប់ចោទផ្សេងទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ TRT World

ចុចអាន៖ យន្តហោះទួរគី ត្រូវចុះចតជាបន្ទាន់ដោយសារសត្វបក្សី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម