Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី មិនត្រូវការអាវុធនុយក្លេអ៊ែរវាយប្រហារ អាមេរិក និងអឺរ៉ុបឡើយ

បានផុស

នៅ

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោកមិនត្រូវការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ ព្រោះវាមិនចាំបាច់សម្រាប់ការវាយប្រហារលើសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀតឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lukashenko បានប្រាប់ទីភ្នាក់ងារព័ត៌មាន BelTA កាលពីថ្ងៃព្រហស្បតិ៍ថា “យើងមិនត្រូវការអាវុធយុទ្ធសាស្ត្រជាដាច់ខាត ។ យើងនឹងមិនសម្លាប់ជនជាតិអាមេរិក ឬបាញ់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រពីទឹកដីនៃប្រទេសបេឡារុសនោះទេ ព្រោះបេឡារុស​នឹង​មិន​ធ្វើ​ការ​វាយ​ប្រហារ​លើ​សហរដ្ឋ​អាមេរិក ឬ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ឡើយ” ។

លោក Lukashenko បានរំឭកថា “នៅពេលដែលលោកឡើងកាន់តំណែងជាមេដឹកនាំប្រទេសបេឡារុស អាវុធនុយក្លេអ៊ែរត្រូវបានដកចេញពីប្រទេសរបស់លោក ស្របតាមសំណើរបស់សហរដ្ឋអាមេរិក” ។

ប៉ុន្តែទោះជាយ៉ាងណា លោកបានបញ្ជាក់បែបនេះវិញថា “យើងមានកាំជ្រួចមីស៊ីលទំនើបបំផុតប្រភេទ Topol-M ដែលយើងបាននាំយកវាមក ជាថ្នូរនឹងការធានាពីអាមេរិក និងអឺរ៉ុបថា ពួកគេនឹងមិនរំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់យើងឡើយ” ។

ជាចុងក្រោយ មេដឹកនាំដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីរូបនេះលើកឡើងថា ប៉ុន្តែពួកគេទាំងនោះបានស្តោះទឹកមាត់ដាក់ និងជាន់ឈ្លីកិច្ចសន្យាទាំងនោះ ហើយថែមទាំងបានអនុវត្តទណ្ឌកម្មប្រឆាំងនឹងយើងទៀត ។ ពួកគេព្យាយាមច្របាច់ ក យើងតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទោះជាយ៉ាងណា ប្រសិនបើបេឡារុសមានអាវុធនុយក្លេអ៊ែរវិញនោះ ពួកគេនឹងមិននិយាយបែបនេះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ សម្ព័ន្ធមិត្ត រុស្ស៊ី បញ្ជាក់លក្ខខណ្ឌតែមួយគត់​ ដែលនឹងធ្វើឲ្យខ្លួន ចូលរួមប្រយុទ្ធក្នុងជម្លោះអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម