Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ទទួលស្គាល់ការធ្វើអំបិលម្ទេសរបស់អ្នកខេត្តភាគខាងត្បូង ជាបេតិកភណ្ឌវប្បធម៌អរូបី

បានផុស

នៅ

កាលពីពេលថ្មីៗនេះក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់ប្រពៃណីធ្វើអំបិលម្ទេសរបស់អ្នកខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិរបស់ប្រទេសជាផ្លូវការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក៏បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ រោងចក្រចំនួន ៣៧ នៅទូទាំងខេត្ត Tay Ninh បានចុះបញ្ជីពាណិជ្ជសញ្ញាអំបិលម្ទេសរបស់ពួកគេ ។

ដោយឡែក អំពីគ្រឿងផ្សំសំខាន់ៗសម្រាប់ធ្វើអំបិលនេះ រួមមាន អំបិល ម្ទេស ខ្ទឹមស ម្សៅស៊ុប ស្លឹកគ្រៃ និងបង្គាក្រៀម ។

ស្របពេលជាមួយគ្នានេះ អាជីពធ្វើអំបិលម្ទេស គឺជាបេតិកភណ្ឌវប្បធម៌ទី ៨ ហើយរបស់អ្នកខេត្ត Tay Ninh ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសជាតិ ។

ដោយឡែក បេតិកភណ្ឌវប្បធម៌ដែលនៅសេសសល់ទៀតរួមមាន តន្ត្រីប្រជាប្រិយ Don Ca Tai Tu, ពិធីបុណ្យ Ky Yen, ការធ្វើសំបក Banh Trang, ការថ្វាយបង្គំ Saint Linh Son នៅលើភ្នំ Ba Den និងសិល្បៈនៃការធ្វើម្ហូបបួសជាដើម ៕

ប្រែសម្រួលដោយ ៖​ នាង រតនៈ

ប្រភព ៖ Tuoi Tre

ចុចអាន ៖ EU ដាក់ទណ្ឌកម្មថ្មីលើ មីយ៉ាន់ម៉ា ដោយបង្កកទ្រព្យសម្បត្តិអ្នកមុខអ្នកការ​ក្នុងជួរយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម