ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្កើនការវាយសន្ធាប់នៅភាគខាងកើត និងខាងត្បូង អ៊ុយក្រែន
កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយសន្ធាប់របស់ខ្លួនដើម្បីឡោមព័ទ្ធទីក្រុងយុទ្ធសាស្ត្រ Bakhmut ក្នុងគោលបំណងគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរុស្ស៊ីមិនបានបោះបង់ចោលការប៉ុនប៉ងដើម្បីឡោមព័ទ្ធទីក្រុង Bakhmut នោះទេ ហើយកាលពីពេលថ្មីៗនេះ កងកម្លាំងរុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែន បំផ្លាញរថពាសដែក និងគោលដៅផ្សេងទៀតនៅក្នុងតំបន់ Donetsk ។
ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយផងដែរថា យោធារបស់ខ្លួនបានបាញ់កាំភ្លើងធំទៅកាន់តំបន់ Kharkiv ភាគខាងកើត និងតំបន់ Zaporizhzhia ភាគខាងត្បូង ហើយការបាញ់ផ្លោងរបស់រុស្សីលើអគារលំនៅឋានបាននិងកំពុងធ្វើឲ្យជនស៊ីវិលស្លាប់ និងរបួសកាន់តែច្រើនឡើងៗ ។
កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល Wagner Group បានបាញ់ស្រោចកាំភ្លើងធំលើផ្លូវចូលចុងក្រោយទៅកាន់ទីក្រុង Bakhmut ដែលនាំឲ្យទីក្រុងមូស្គូកាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាបំផុតក្នុងសង្គ្រាមមួយនេះ ។
គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០,០០០ នាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទ័ព រុស្ស៊ី ទុកផ្លូវមួយឲ្យទាហាន អ៊ុយក្រែន ចេញពីទឹកដីដែលកំពុងឡោមព័ទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ