ព័ត៌មានអន្ដរជាតិ
ទ័ព រុស្ស៊ី ទុកផ្លូវមួយឲ្យទាហាន អ៊ុយក្រែន ចេញពីទឹកដីដែលកំពុងឡោមព័ទ្ធ
កងកម្លាំងរុស្ស៊ី និងក្រុមទាហានស៊ីឈ្នួល Wagner Group បានឲ្យដឹងថា ពួកគេទុកផ្លូវមួយសម្រាប់ឲ្យទាហានអ៊ុយក្រែនដែលសេសសល់ ចាកចេញពីទីក្រុង Bakhmut ដែលកំពុងត្រូវបានឡោមព័ទ្ធដោយរុស្ស៊ី ។

កងកម្លាំងរុស្ស៊ីអះអាងថា ពួកគេហៀបនឹងដណ្តើមយកទីក្រុងដ៏សំខាន់របស់អ៊ុយក្រែន Bakhmut ហើយក៏កំពុងអំពាវនាវឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដកទ័ពចេញផងដែរ ។
ទន្ទឹមនោះ ប្រធានក្រុមទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៊ី លោក Yevgeny Prigozhin បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា “អង្គភាពរបស់លោកបានឡោមព័ទ្ធស្ទើរទាំងស្រុងលើទីក្រុង Bakhmut ដែលជាបន្ទាយរឹងមាំនៅភាគខាងកើតរបស់កងកម្លាំងអ៊ុយក្រែន” ។

កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល Wagner Group បានបាញ់ស្រោចកាំភ្លើងធំលើផ្លូវចូលចុងក្រោយទៅកាន់ទីក្រុង Bakhmut ដែលនាំឲ្យទីក្រុងមូស្គូកាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាបំផុតក្នុងសង្គ្រាមមួយនេះ ។
គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០,០០០ នាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbass ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន បញ្ជាឲ្យជម្លៀសប្រជាជនចេញពីទឹកដីដែល រុស្ស៊ី កំពុងឡោមព័ទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ព័ត៌មានជាតិ៧ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ