ព័ត៌មានអន្ដរជាតិ
ថ្លែងបិទសមាជសភា, លោក ស៊ី ប្តេជ្ញាប្រឆាំងឯករាជ្យភាពរបស់តៃវ៉ាន់
លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការប្រឆាំងនឹងកំណែទម្រង់គាំទ្រឯករាជ្យភាពនៅកោះតៃវ៉ាន់។ លោកបានលើកឡើងបែបនេះ ពេលលោកបិទសមាជសភាប្រជាជនជាតិ (NPC) បន្ទាប់ពីមួយសប្តាហ៍ ដែលសភារបស់ប្រទេសនេះបានប្រគល់ អាណត្តិទីបីដល់ប្រធានាធិបតីចិន និងរុះរើតួនាទីសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល។

កាលពីថ្ងៃសុក្រទី១០ខែមីនា លោកបានទទួលតំណែងជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិននៅជំនាន់នេះ ក្នុងពិធីដ៏អធិកអធមនៅទីក្រុងប៉េកាំង។
ក្នុងសុន្ទរកថានៅថ្ងៃចន្ទ លោក ស៊ី ក៏បានអំពាវនាវឲ្យចិន មានទំនុកចិត្តលើខ្លួនឯងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងឆ្លងច្រកសមុទ្រជាមួយកោះតៃវ៉ាន់ផងដែរ។

កាលពីថ្ងៃសៅរ៍ សម្ព័ន្ធមិត្តលោក ស៊ី ជាយូរមកហើយគឺ លោក Li Qiang ត្រូវបានដំឡើងឋានៈជានាយករដ្ឋមន្ត្រី ដែលជាតំណែងដ៏មានឥទ្ធិពលបំផុតទីពីរក្នុងបក្សកុម្មុយនិស្តចិន។ អតីតមេបក្សកុម្មុយនិស្តទីក្រុងសៀងហៃរូបនេះ បានជំនួសតំណែងលោក Li Keqiang៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ នាយករដ្ឋមន្ត្រីថ្មីចិន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Xi
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


