Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះរាប់ពាន់ខ្នងនៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (មានវីដេអូ)

បានផុស

នៅ

អង្គការសហប្រជាជាតិ (UN) បាននិយាយថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅភាគខាងត្បូងប្រទេសបង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍ដោយបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនរាប់ពាន់នាក់ ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ផ្ទះជាង ៥៥០ ខ្នងដែលមានប្រជាជនប្រមាណ ៣,៥០០ នាក់ និងហាងចំនួន ១៥០ ត្រូវបានបំផ្លាញនៅក្នុងអគ្គិភ័យនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថត និងវីដេអូដែលផ្តល់ដោយ Reuters ពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅជំរុំ Nayapara បានបង្ហាញពីក្រុមគ្រួសាររួមទាំងកុមារផងដែរនោះកំពុងដើរឆ្លងស័ង្កសីដែលមានភ្លើងឆេះដើម្បីមើលថាតើពួកគេអាចជួយសង្គ្រោះអ្វីៗពីផ្ទះដែលគេកំពុងដុតបំផ្លាញបានដែរឬទេ ។

UNHCR បាននិយាយថា ខ្លួនកំពុងផ្តល់ជម្រក សម្ភារៈ សម្លៀកបំពាក់រដូវរងារ អាហារក្តៅ និងឧបករណ៍ថែទាំសុខភាពសម្រាប់ជនភៀសខ្លួនដែលបានផ្លាស់ទីលំនៅចេញពីជំរំនៅស្រុក Cox’s Bazar ដែលជាព្រំប្រទល់ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ានៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ។

ទីភ្នាក់ងារនេះបាននិយាយថា “អ្នកជំនាញសន្តិសុខកំពុងទាក់ទងជាមួយអាជ្ញាធរដើម្បីស៊ើបអង្កេតលើមូលហេតុនៃអគ្គិភ័យនេះ” ។

លោក Onno van Manen នាយកនៃអង្គការ Save the Children ប្រចាំនៅប្រទេសបង់ក្លាដែសបានចាត់ទុកអគ្គិភ័យនេះថាជា “ការបំផ្លិចបំផ្លាញដ៏សាហាវមួយទៀតសម្រាប់ប្រជាជនរ៉ូហ៊ីងយ៉ាដែលបានរងនូវការលំបាកដែលមិនអាចពន្យល់បានអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ” ។

ទន្ទឹមនោះលោក Mohammed Shamsud Douza ជាមន្ត្រីរដ្ឋាភិបាលបង់ក្លាដែសទទួលបន្ទុកជនភៀសខ្លួនបាននិយាយថា សេវាកម្មពន្លត់អគ្គិភ័យចំណាយពេលពីរម៉ោងដើម្បីពន្លត់អគ្គិភ័យនេះ ប៉ុន្តែត្រូវបានរារាំងដោយការផ្ទុះបំពង់ហ្គាសនៅខាងក្នុងផ្ទះ ។

រដ្ឋាភិបាលបង់ក្លាដែសបានផ្លាស់ប្តូរទីលំនៅជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ទៅកាន់កោះដាច់ស្រយាលមួយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទោះបីជាមានការតវ៉ាពីក្រុមសិទ្ធិមនុស្សដែលនិយាយថាការផ្លាស់ប្តូរទីលំនៅមួយចំនួនត្រូវបានបង្ខំ ។

ជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់រស់នៅជំរំដីគោកភាគខាងត្បូងប្រទេសបង់ក្លាដែសភាគច្រើនបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧ ពីការបង្ក្រាបដែលដឹកនាំដោយយោធា ខណៈដែលក្រុមអ្នកស៊ើបអង្កេត UN បាននិយាយថា វាជាអំពើប្រល័យពូជសាសន៍ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ កូរ៉េខាងជើង បង្អួតអាវុធមានឥទ្ធិពលបំផុតលើពិភពលោក

ចុចអាន ៖ អាមេរិកនឹងបិទស្ថានីយរថភ្លើង និងក្រុមហ៊ុនអាកាសចរណ៍ មុនពិធីឡើងកាន់តំណែងរបស់លោក Biden

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម