ព័ត៌មានអន្ដរជាតិ
ដឹងទេ ចាប់ពីដើមឆ្នាំនេះមក កូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានលើកហើយ?
គិតចាប់ពីដើមឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលចំនួន ៦ លើកមកហើយ ហើយវាកើតឡើង ស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida រៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ ។

ចំនួនដ៏ច្រើននេះបានកើតឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ដែលទំនងជាមានសមត្ថភាពអាចធ្វើដំណើរបានចម្ងាយដល់ទៅ ១៥,០០០ គីឡូម៉ែត្រ ។
ទន្ទឹមនោះ ក្រសួងការពារជាតិជប៉ុននិយាយថា មីស៊ីលនេះត្រូវបានបាញ់ចេញនៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃព្រហស្បតិ៍ ពីតំបន់ Sunan ក្បែរក្រុងព្យុងយ៉ាង ហើយវាបានហោះហើរលើអាកាសប្រហែល ៧០ នាទី ជាពិសេសធ្វើដំណើរបានចម្ងាយ ១,០០០ គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់ ៦,០០០ គីឡូម៉ែត្រ ។

ក្រសួងប៉ាន់ស្មានថា មីស៊ីលនេះបានធ្លាក់ចូលសមុទ្រជប៉ុន ក្នុងតំបន់មួយដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគខាងលិចនៃកោះ Oshima-oshima ក្នុងខេត្ត Hokkaido ។
ស្របពេលជាមួយគ្នានេះ មុនការបាញ់មីស៊ីលជាហូរហែកាលពីថ្ងៃព្រហស្បតិ៍, កូរ៉េខាងជើងក៏បានបាញ់មីស៊ីលយុទ្ធសាស្ត្រចំនួន ២ គ្រាប់ចេញពីនាវាមុជទឹក ដើម្បីជាការគំរាមកំហែងថ្មីមួយទៀតដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាលពីថ្ងៃចន្ទ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


