ព័ត៌មានអន្ដរជាតិ
សាវតារខ្លះៗ របស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលកំពុងទស្សនកិច្ចនៅ កម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៣ នេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ដូច្នេះមុនក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងអញ្ជើញមកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តើលោក Anwar មានសាវតារបែបណាខ្លះ?
លោក Anwar Ibrahim កើតនៅឆ្នាំ ១៩៤៧ ក្នុងគ្រួសារជាអ្នកនយោបាយម៉ាឡេស៊ី ។ ដោយមានឥទ្ធិពលពីគ្រួសារស្រាប់ លោកបានចូលប្រឡូកក្នុងឆាកនយោបាយនៅចុងទស្សវត្សន៍ ៦០ ដោយដឹកនាំចលនានិស្សិតនៅសកលវិទ្យាល័យម៉ាឡាយ៉ា ។

ដោយសារការចាប់ផ្តើមសកម្មភាពនយោបាយរបស់លោកកាន់តែប្រសើរ បានធ្វើឲ្យលោក Anwar ក្លាយជារដ្ឋមន្ត្រីក្រសួងយុវជន កីឡា និងវប្បធម៏នៅឆ្នាំ ១៩៨៣, រដ្ឋមន្ត្រីក្រសួងកសិកម្មឆ្នាំ ១៩៨៤ និងកាន់តំណែងនៅក្រសួងអប់រំ ចាប់ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩១ ។ បន្ទាប់ពីមានស្នាដៃជាហូរហែ លោកក៏ឡើងតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៨ និងបន្តឡើងជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ។
ស្នាដៃជាបន្តបន្ទាប់របស់លោក Anwar នោះគឺ នៅពេលម៉ាឡេស៊ីជាប់គាំងនៅក្នុងវិបត្តិហិរញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៨, លោកបានដោះស្រាយវិបត្តិមួយនេះប្រកបដោយជោគជ័យ ហើយត្រូវបានទទួលស្គាល់ថាជា “Asian of the Year “ ដោយទស្សនាវដ្ដី Newsweek ។ ប៉ុន្តែទង្វើររបស់លោកមិនទទួលបានការពេញចិត្តពីសំណាក់លោក Mahathir Mohamad និងសម្ព័ន្ធមិត្តឡើយ ដោយលោកត្រូវបានដកចេញពីជួររដ្ឋាភិបាល ក៏ដូចជាបណ្តេញចេញពីបក្ស រួចចាប់ដាក់ពន្ធាគារឆ្នាំ ១៩៩៩ ។

រហូតដល់ឆ្នាំ ២០១២ ទើបលោក Anwar ត្រូវបានតុលាការជាន់ខ្ពស់ម៉ាឡេស៊ីលើកលែងទោសឲ្យមានសេរីភាពឡើងវិញ ។ ប៉ុន្តែនៅឆ្នាំ ២០១៤ លោកក៏ត្រូវបានចាប់ដាក់ពន្ធាគារម្តងទៀត រហូតដល់ឆ្នាំ ២០១៨ លោកទទួលបានការប្រោសប្រណីដោះលែងចេញពីពន្ធនាគារវិញ ។
ជាមួយការចំណាយពេលជាង ១០ ឆ្នាំ ក្នុងពន្ធនាគារ និងឆ្លងកាត់ឆាកនយោបាយជាច្រើនក្នុងប្រទេស លោក Anwar បានត្រឡប់ចូលក្នុងសភាវិញ បន្ទាប់ពីឈ្នះការបោះឆ្នោតក្នុងខែកញ្ញា ឆ្នាំ ២០១៨ ហើយទីបំផុតនៅវ័យ ៧៥ ឆ្នាំ លោកត្រូវបានជាប់ឆ្នោតសម្រេចក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី ១០ ជាផ្លូវការនៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anwar Ibrahim
ចុចអាន ៖ IMF ថា សេដ្ឋកិច្ច ចិន នឹងរួមចំណែកមួយភាគបី នៃកំណើនពិភពលោក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


