សេដ្ឋកិច្ច
IMF ថា សេដ្ឋកិច្ច ចិន នឹងរួមចំណែកមួយភាគបី នៃកំណើនពិភពលោក
យោងតាមការបញ្ជាក់របស់នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ចិននឹងដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកប្រហែលមួយភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ នេះ ។

នៅក្នុងវេទិកាអភិវឌ្ឍន៍ចិនឆ្នាំ ២០២៣ ក្នុងទីក្រុងប៉េកាំង លោកស្រី Kristalina Georgieva បាននិយាយថា ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចចិន គឺពិតជាចូលរួមសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ។ បើយោងតាមការវិភាគរបស់ IMF បានឲ្យដឹងថា កំណើន ១ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន នឹងនាំឲ្យមានការកើនឡើង ០.៣ ភាគរយ នៃកំណើនក្នុងសេដ្ឋកិច្ចអាស៊ីផ្សេងទៀត ។
លោកស្រី Georgieva បញ្ជាក់ទៀតថា សេដ្ឋកិច្ច គឺមិនអាក្រក់ទាំងអស់នោះទេ ដោយសារប្រទេសមួយចំនួនកំពុងមានកំណើនមកវិញដែរ ដូចជាប្រទេសចិនជាដើម ។

លោកស្រីបានបន្ថែមថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន នឹងកសាងសន្ទុះវិជ្ជមានតាមរយៈគោលនយោបាយទូលំទូលាយឆ្ពោះទៅរកការរួមបញ្ចូលគ្នាជាមួយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ។
ដូចគ្នានេះ ការស្រាវជ្រាវរបស់ IMF ក៏បង្ហាញផងដែរថា កំណែទម្រង់ការបង្កើនផលិតភាពនៅក្នុងប្រទេសចិន អាចបង្កើន GDP បានដល់ទៅ ២.៥ ភាគរយនៅឆ្នាំ ២០២៧ និងប្រហែល ១៨ ភាគរយនៅឆ្នាំ ២០៣៧ ពោលជាកំណើនដ៏មានគុណភាពខ្ពស់ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anadolu
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


