Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ ត្រៀម​ខ្លួន​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ ​រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០ថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយយោធារុស្ស៊ី ដើម្បីរួមគ្នាលើកកម្ពស់យុត្តិធម៌ សន្តិភាព និងសន្តិសុខអន្តរជាតិ។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​រវាង​លោក​ប្រធានាធិបតី ស៊ី ជីនពីង និង​សមភាគី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន នៅ​ទីក្រុង​មូស្គូ​កាល​ពី​ដើម​ខែ​នេះ។

មេដឹកនាំទាំងពីរ បានអះអាងសាជាថ្មី នូវគោលការណ៍នៃភាពជាដៃគូរវាងប្រជាជាតិទាំងពីរ ហើយបានយល់ព្រម ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងការសម្របសម្រួលផ្នែកយោធា។

យោងតាមលោក Tan, ប្រទេសចិនមានឆន្ទៈធ្វើការរួមគ្នាជាមួយយោធារុស្ស៊ី ដើម្បីអនុវត្តឲ្យបានពេញលេញនូវការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរបានព្រមព្រៀងគ្នា។ លោកបន្ថែមថា កិច្ចព្រមព្រៀងនោះ រួមបញ្ចូលទាំងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការសម្របសម្រួលបន្ថែមទៀតផងដែរ។

អ្នកនាំពាក្យខាងលើបន្តថា ប្រទេសទាំងពីរនឹងរៀបចំជាទៀងទាត់នូវការល្បាតដែនសមុទ្រ និងដែនអាកាសរួម ក៏ដូចជាការធ្វើសមយុទ្ធហ្វឹកហ្វឺន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតផងដែរ។ គោលបំណងធំរបស់ចិន គឺការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងយោធាជាមួយរុស្ស៊ី ដើម្បីជួយធានាយុត្តិធម៌អន្តរជាតិ និងរួមចំណែកថ្មីដល់សន្តិសុខអន្តរជាតិ និងតំបន់។

យ៉ាងណាក្តី ទន្ទឹមនោះ សហរដ្ឋ​អាមេរិក​បាន​ហៅ​ទំនាក់​ទំនង​ដែល​កំពុង​ស្អិតរមួត​រវាង​រុស្ស៊ី និង​ចិន​ថា​ជា​បញ្ហាដ៏ធំ។ ក្រុមមន្ត្រីអាមេរិក ក៏បានចាត់ទុកប្រទេសចិនថាជា “បញ្ហាប្រឈម” ផងដែរ ខណៈមន្ទីរបញ្ចកោណបានស្នើសុំថវិកាការពារជាតិឆ្នាំ២០២៤ ឡើងរហូតដល់៨៤២ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងទីក្រុងប៉េកាំង៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ព្រមាន ពី ភាព ចលាចល និង ជម្លោះ នៅ អាស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម