Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី រឹបអូសបានគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្រ្ត

បានផុស

នៅ

អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យទី១៧ខែមករាម្សិលមិញថា ប៉ូលិសរដ្ឋ Johor នៅសប្តាហ៍នេះ បានរឹបអូសគ្រឿងញៀនមានតម្លៃស្មើនឹង៤២.៨លានដុល្លារអាមេរិកដែល ជាការរឹបអូសធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់នាយកដ្ឋានប្រឆាំងគ្រឿងញៀនម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ayob Khan Mydin Pitchay អធិការនគរបាលរដ្ឋ Johor បាននិយាយថា ក្រុមមន្ត្រីបានធ្វើការវាយឆ្មក់ចំនួន៣លើកកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ បន្ទាប់ពីមានការស៊ើបអង្កេតលើជនសង្ស័យចំនួន១៤នាក់ពីបទ រត់ពន្ធនិងចែកចាយគ្រឿងញៀន។

នៅក្នុងប្រតិបត្តិការដំបូងកាលពីថ្ងៃអង្គារសប្តាហ៍មុន នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន (NCID) បានរកឃើញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀនចំនួន២កន្លែងនិងហាងចំនួន២ដែលផ្ទុកនូវគ្រឿងញៀនមានតម្លៃ១២២.៨លានរីងហ្គីត។

លោកបានបន្ថែមថា “ការសួរចម្លើយជនសង្ស័យបាននាំឲ្យប៉ូលិសឆ្មក់ចូលទីតាំងចំនួន៣ផ្សេងទៀតដែលត្រូវបានប្រើដើម្បីរក្សាទុកគ្រឿងញៀន។ មួយគឺរោងចក្រនៅតំបន់ Taman Mount Austin និងផ្ទះជួល២កន្លែងនៅ Taman Setia Indah”។

ក្នុងការឆ្មក់ទាំងនេះ ប៉ូលិសបានរកឃើញម្សៅ Ecstasy ចំនួន៣.២តោន, Ecstasy រាវ២៦.១គីឡូក្រាមនិងម្សៅ Erimin-5 ១១៧គីឡូក្រាម។

ប៉ូលិសបានប៉ាន់ស្មានថា សារធាតុទាំងនេះអាចត្រូវបានប្រើប្រាស់ដោយអ្នកញៀនថ្នាំចំនួន១១លាននាក់។

វត្ថុតាងដែលក៏ត្រូវបានរឹបអូសពីជនសង្ស័យផងដែរនោះគឺមាន រថយន្តទំនើបចំនួន៤គ្រឿង, លុយសុទ្ធ៥លានរីងហ្គីត, រូបិយប័ណ្ណបរទេសមានតម្លៃស្មើ២៣១.៩៦១រីងហ្គីត, គ្រឿងអលង្ការ៣០ប្រភេទមានតម្លៃ១២២,៤៣៥រីងហ្គីត, នាឡិការម៉ាក Rolex ៣គ្រឿងមានតម្លៃ២៥០,០០០រីងហ្គីតនិងគណនីធនាគារចំនួន៦២ដែលមានទឹកប្រាក់សរុប១.២៣លានរីងហ្គីត។

លោក Ayob Khan បាននិយាយថា ជារួម ការរឹបអូសគ្រឿងញៀនសរុបដោយប៉ូលិសរដ្ឋ Johor ចាប់តាំងពីថ្ងៃអង្គារមកមានតម្លៃស្មើ៣៤១.៧៩លានរីងហ្គីត។ លោកបន្ថែមថា ប៉ូលិសនឹងតាមរកក្រុមដែលនៅសេសសល់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៧ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២២ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៥ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម