Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក ត្រាំ នឹងឡើងតុលាការម្តងទៀត នៅពេលណា?

បានផុស

នៅ

ចៅក្រមក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក បានកំណត់ពេល សវនាការផ្ទាល់បន្ទាប់នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៣ ពោលគឺប្រហែលពីរខែមុនពេលគណបក្សសាធារណរដ្ឋ ចាប់ផ្តើមការបោះឆ្នោតបឋមជ្រើសរើសបេក្ខភាពទៅប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤។

នៅចំពោះមុខចៅក្រម Juan Merchan កាលពីថ្ងៃអង្គារទី០៤ខែមេសា លោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន៣៤ករណី ពាក់ព័ន្ធនឹងការបង់ប្រាក់សូកប៉ាន់បំបិទមាត់ដល់តារាអាសអាភាស Stormy Daniels មុនការបោះឆ្នោតឆ្នាំ២០១៦។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានសារភាពទទួលទោសកំហុស ចំពោះការចោទប្រកាន់ទាំងនេះទេ។

គួរបញ្ជាក់ជាថ្មី ក្រោយឡើងតុលាការ កាលពីល្ងាចថ្ងៃអង្គារទី០៤ខែមេសា (ពេលវេលានៅអាមេរិក), អតីតប្រធានាធិបតីរូបនេះ បានប្រកាសថា ការចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងនឹងរូបលោក គឺជារឿងខុសឆ្គង, ជាការជំរុញផ្នែកនយោបាយ និងជាការប្រមាថដល់ប្រទេស។

លោកបានប្រាប់អ្នកគាំទ្រនៅឯអចលនទ្រព្យ Mar-a-Lago ថា “ឧក្រិដ្ឋកម្មតែមួយគត់ដែលខ្ញុំបានប្រព្រឹត្តគឺ ការពារជាតិពីអ្នកដែលព្យាយាមបំផ្លាញ ដោយគ្មានភាពភ័យខ្លាច”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ ក្រោយឡើងតុលាការ លោក ត្រាំ វាយប្រហារចំៗ មិនសំចៃមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម