Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងបាងកក កំពុងក្ដៅខ្លាំងបំផុត ខណៈសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ

បានផុស

នៅ

បើយោងតាមនាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា ទីក្រុងបាងកកនឹងក្លាយជាតំបន់ក្តៅបំផុតរបស់ប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ ដោយអាចមានសីតុណ្ហភាពកើនឡើងរហូតដល់ ៥០.២ អង្សាសេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកតំបន់ដែលក្តៅជាងគេលំដាប់ទី ២ គឺនៅទីក្រុង Laem Chabang របស់ខេត្ត Chonburi មានសីតុណ្ហភាព ៤៩.៤ អង្សាសេ បន្ទាប់មកខេត្ត Phuket (៤៧.៩ អង្សាសេ), ខេត្ត Si Saket (៤១.៥ អង្សាសេ) និងខេត្ត Phetchabun មានសីតុណ្ហភាព ៤០.៦ អង្សាសេ ។

ទន្ទឹមនោះ នាយកដ្ឋានក៏បាននិយាយផងដែរថា មនុស្សដែលព្យាយាមនៅខាងក្រៅក្នុងសីតុណ្ហភាពចន្លោះពី ៤១ អង្សាសេ និង ៥៤ អង្សាសេ អាចប្រឈមហានិភ័យនៃការរមួលសាច់ដុំ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម ហើយវាអាចប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺស្រាប់ ។

ព្យុះ​រដូវក្តៅនៅពេលនេះ ​នឹង​ប៉ះពាល់​ដល់​ប្រជាជន​ក្នុង​ខេត្ត​ភាគ​ឦសាន ​ភាគ​ខាង​លិច និង​ភាគ​ខាងកើត​ ហើយក្រោយមកខ្យល់ព្យុះនឹងឆ្ពោះទៅតំបន់ភាគខាងជើង និងភាគកណ្តាល រួមទាំងទីក្រុងបាងកកផងដែរនៅចុងសប្តាហ៍នេះ ។

ស្របពេលជាមួយគ្នានេះ នាយកដ្ឋានក៏បានចេញការព្រមានដល់ប្រជាជនដែលរស់នៅតំបន់ភាគខាងលើនៃប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងពីបាតុភូតផ្គរ រន្ទះ ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ដែលកើតមានចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដល់ថ្ងៃអាទិត្យ ។

ជាចុងក្រោយនាយកដ្ឋានក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ ចៀសវាងកុំនៅទីតាំងវាល នៅក្រោមដើមឈើធំៗ និងសំណង់ចាស់ៗជាដើម ហើយកសិករគួរខិតខំថែទាំដំណាំ និងសត្វពាហនៈរបស់ពួកគេ កុំឲ្យខូចខាតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ប្រយ័ត្ន! ថៃ រកឃើញថ្នាំលាបពណ៌សក់៣ប្រភេទ មានផ្ទុកសារធាតុគីមី បង្កជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម