ព័ត៌មានអន្ដរជាតិ
ណាតូ ព្រមានចិន កុំចូលដៃជាមួយ រុស្ស៊ី ឲ្យសោះ
លេខាធិការអង្គការណាតូលោក Jens Stoltenberg បានជំរុញឲ្យប្រទេសចិន បញ្ឈប់ការចងសម្ព័ន្ធភាពជាមួយរុស្ស៊ី ដោយព្រមានថា ជំនួយយោធាណាមួយពីទីក្រុងប៉េកាំងដល់ទីក្រុងមូស្គូក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន នឹងក្លាយជាកំហុសជាប្រវត្តិសាស្ត្រ ជាមួយនឹងផលវិបាកធំធេង។

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងព្រុចសែលកាលពីថ្ងៃពុធទី០៥ខែមេសា លោក Stoltenberg បានបង្ហាញក្តីបារម្ភអំពីទំនាក់ទំនងមិត្តភាពរវាងទីក្រុងមូស្គូជាមួយទីក្រុងប៉េកាំង ដោយទទូចថា ចិនអាចផ្តល់សព្វាវុធដល់រុស្ស៊ីក្នុងពេលឆាប់ៗនេះ បើទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនមានគម្រោងធ្វើដូច្នេះក៏ដោយ។
លោកអះអាងថា “ចិនបានបដិសេធថ្កោលទោសការវាយលុករបស់រុស្ស៊ី ហើយចិនបានជួយជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ី។ សម្ព័ន្ធភាពនេះ បានដឹងយ៉ាងច្បាស់ថា ការផ្តល់ជំនួយដ៍សាហាវណាមួយដោយចិនដល់រុស្ស៊ី នឹងជាកំហុសជាប្រវត្តិសាស្ត្រ ជាមួយផលប៉ះពាល់យ៉ាងជ្រាលជ្រៅ”។

ថ្វីបើប្រមុខអង្គការណាតូ មិនបានរៀបរាប់លម្អិតអំពីផលប៉ះពាល់ក៏ដោយ ប៉ុន្តែកន្លងមក ទីក្រុងវ៉ាស៊ីនតោនបានគំរាមឆ្លើយតបបើចិនហ៊ានផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ខណៈរតនាគារសហរដ្ឋអាមេរិកបានអនុវត្តការដាក់ទណ្ឌកម្មលើក្រុមហ៊ុនជាច្រើន ដែលមានមូលដ្ឋាននៅប្រទេសចិន ពាក់ព័ន្ធការចោទប្រកាន់ថាបានផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់យន្តហោះគ្មានមនុស្សបើក ប្រើប្រាស់ដោយកងកម្លាំងទីក្រុងមូស្គូ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធម្តងហើយម្តងទៀតចំពោះការលើកឡើងថា ខ្លួនមានបំណងផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងមូស្គូ ដោយអះអាងថា ការចោទប្រកាន់ពីសំណាក់មន្ត្រីអាមេរិកគឺជាព័ត៌មានមិនពិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


