ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដឹងរឿង ណាតូ គ្រប់យ៉ាងរួចទៅហើយ មុនធ្លាយឯកសាររបស់មន្ទីរបញ្ចកោណទៅទៀត
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា តាមពិតទៅរុស្ស៊ីបានដឹងពីសកម្មភាពចូលរួមរបស់ប្រទេសជាសមាជិកអង្គការណាតូនៅអ៊ុយក្រែនរួចទៅហើយ មុនពេលលេចធ្លាយឯកសារសម្ងាត់ចុងក្រោយបង្អស់របស់មន្ទីរបញ្ចកោណទៅទៀត ។

លោក Peskov លើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូបានដឹងហើយថា ក្រុមអ្នកប្រយុទ្ធ និងគ្រូបង្ហាត់បង្រៀន ក៏ដូចជាអ្នកជំនាញធ្វើសង្គ្រាមមកពីប្រទេសណាតូទាំងអស់ បានចូលរួមជួយអ៊ុយក្រែនក្នុងប្រតិបត្តិការសឹករបស់រុស្ស៊ី នៅមុនពេលលេចធ្លាយឯកសាររបស់មន្ទីបញ្ចកោណ ។
អ្នកនាំពាក្យរូបនេះបានប្រាប់អ្នកព័ត៌មានថា “យើងមិនដឹងពីឯកសារទាំងនេះអាចទុកចិត្តបានកម្រិតណានោះទេ ប៉ុន្តែយើងដឹងព័ត៌មានថា មានគ្រូ និងក្រុមអ្នកប្រយុទ្ធជាច្រើនមកពីប្រទេសណាតូ រួមទាំងចក្រភពអង់គ្លេសផងនោះ បានចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន” ។

ឯកសារកំពូលសម្ងាត់របស់មន្ទីរបញ្ចកោណដែលបានលេចធ្លាយតាមអ៊ីនធឺណិតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ផ្តល់នូវព័ត៌មានលម្អិតដ៏រសើបលើប្រធានបទសន្តិសុខជាច្រើន រួមទាំងបញ្ហាអ៊ុយក្រែន ចិន និងមជ្ឈិមបូព៌ា ក៏ដូចជាការលាតត្រដាងពីសកម្មភាពចារកម្មរបស់អាមេរិកទៅលើមន្ត្រីនៅក្នុងប្រទេសសម្ព័ន្ធមិត្ត ដូចជាកូរ៉េខាងត្បូងជាដើម ។
ម្យ៉ាងទៀត យោងតាមឯកសារនេះក៏បានលាតត្រដាងផងដែរថា ក្រុមអ្នកប្រយុទ្ធនៃអង្គភាពកងកម្លាំងពិសេសរបស់ប្រទេសណាតូ គឺពិតជាមានវត្តមាននៅលើទឹកដីរបស់អ៊ុយក្រែនប្រាកដមែន ។

គួរបញ្ជាក់ថា ការលេចធ្លាយនេះកើតឡើង ចំពេលមានឯកសារកំពូលសម្ងាត់បែកធ្លាយជាបន្តបន្ទាប់ អាចនឹងត្រូវរុស្ស៊ីរៀបចំទុក ដើម្បីធ្វើឲ្យបែកបាក់ដល់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់រវាងសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ឯកសារបែកធ្លាយ៖ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នឹងអូសបន្លាយហួសឆ្នាំ២០២៣
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


