ព័ត៌មានអន្ដរជាតិ
ជំទាវទីមួយ Melania Trump ចេញសារលាទៅកាន់ពលរដ្ឋអាមេរិក
ជំទាវទីមួយលោកស្រី Melania Trump នៅក្នុងវីដេអូមួយបានចេញសារលាទៅកាន់សហរដ្ឋអាមេរិកពោលគឺ ២ ថ្ងៃមុនពេលបញ្ចប់អាណត្តិស្វាមីរបស់លោកស្រីគឺប្រធានាធិបតី Donald Trump ។
នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនៅលើបណ្តាញសង្គម Twitter ដែលជាបណ្ដាញសង្គមដែលស្វាមីរបស់លោកស្រីត្រូវបានហាមឃាត់មិនកំណត់ពេលបាននិយាយថា “ប្រជាជនអាមេរិកកាំងរបស់ខ្ញុំ វាជាកិត្តិយសដ៏ធំបំផុតនៃជីវិតរបស់ខ្ញុំដែលបានបម្រើការជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក” ។
លោកស្រីបាននិយាយថា “ខ្ញុំត្រូវបានបំផុសគំនិតដោយជនជាតិអាមេរិកាំងដែលមានរឿងមិនគួរឲ្យជឿជាច្រើននៅទូទាំងប្រទេសរបស់យើង” ។
ទន្ទឹមនោះលោកស្រី Melania Trump ក៏បានថ្លែងអំណរគុណដល់សមាជិកយោធា និងអ្នកអនុវត្តច្បាប់ ប៉ុន្តែមិនបាននិយាយដោយផ្ទាល់នូវការរំលោភបំពានលើវិមានកាពីតូលអាមេរិកនៅថ្ងៃទី ៦ ខែមករាដោយក្រុមកុបកម្មគាំទ្រស្វាមីរបស់លោកស្រីនោះទេ ។
ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥ នាក់រួមទាំងមន្រ្តីប៉ូលិសកាពីតូលម្នាក់ផងដែរ ។ ឆ្មាំជាតិរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី និងទីក្រុងនៃរដ្ឋនានានៅទូទាំងប្រទេស ចំពេលមានការគំរាមកំហែងនៃអំពើហិង្សាបន្ថែមទៀតជុំវិញការឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ។
កាលពីពេលកន្លងទៅលោកស្រី Melania Trump ធ្លាប់បាននិយាយថា លោកស្រីមានការខកចិត្ត និងខូចចិត្តចំពោះអំពើហិង្សានេះ ខណៈពេលដែលលោកស្រីបានលើកឡើងថា ពាក្យចចាមអារ៉ាមពីការវាយប្រហារ និងការចោទប្រកាន់មិនពិតលើវិមានកាពីតូលបានធ្លាក់មកលើប្ដីលោកស្រី ។
នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃចន្ទលោកស្រី Melania Trump បានទទូចដល់ពលរដ្ឋអាមេរិកឲ្យងប់ងល់នឹងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ហើយចងចាំជានិច្ចថាអំពើហិង្សាមិនដែលជាចម្លើយ ហើយនឹងមិនត្រូវបានចាត់ទុកថាជាភាពសុចរិតនោះទេ ។
នៅក្នុងសារលានោះលោកស្រី Melania Trump ក៏បានលើកឡើងពីការរីករាលដាលនៃជំងឺកូវីដ ១៩ ផងដែរដែលកំពុងកើនឡើងនៅសហរដ្ឋអាមេរិក ខណៈដែលវាបានឆ្លងដល់មនុស្សជាង ១៩ លាននាក់ និងស្លាប់ជាង ៣៩៨,០០០ នាក់ ហើយជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ។
លោកស្រីបានថ្លែងថា “ខ្ញុំសូមអរគុណដល់គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត អ្នកជំនាញថែទាំសុខភាព កម្មករកម្មការនី អ្នកបើករថយន្តដឹកទំនិញ និងអ្នកផ្សេងទៀតជាច្រើនដែលកំពុងធ្វើការដើម្បីជួយសង្គ្រោះអាយុជីវិត ។ ខ្ញុំសោកសៅចំពោះក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារជំងឺរាតត្បាតនេះ ហើយជីវិតទាំងអស់មានតម្លៃណាស់” ។
លោកស្រី Melania Trump ដែលជាភរិយាទី ៣ របស់ប្រធានាធិបតី Donald Trump និងជាម្តាយរបស់កូនប្រុសគឺ Barron ត្រូវបានគេរាយការណ៍ថានឹងក្លាយជាស្ត្រីទីមួយដំបូងបង្អស់នាសម័យទំនើបនេះដែលមិនស្វាគមន៍ស្ត្រីទីមួយថ្មីគឺលោកស្រី Jill Biden សម្រាប់ការឡើងកាន់តំណែងរបស់លោក Joe Biden រួមជាមួយនឹងស្វាមីរបស់លោកស្រី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មានការគំរាមជាបន្តបន្ទាប់ខណៈកាន់តែកៀកថ្ងៃលោក Biden ឡើងកាន់តំណែង
ចុចអាន ៖ ចិននិងអាមេរិក ឈ្លោះគ្នានៅ WHO រឿងបេសកកម្មរកប្រភពដើមកូវីដក្នុងទីក្រុង អ៊ូហាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង