ព័ត៌មានអន្ដរជាតិ
រ៉ុក្កែតដ៏ធំបំផុតរបស់ SpaceX ផ្ទុះឆេះ នៅពេលបាញ់បង្ហោះសាកល្បង
រ៉ុកកែត Starship ដ៏ធំបំផុតរបស់ SpaceX ត្រូវបានផ្ទុះឆេះនៅលើអាកាស នៅពេលបាញ់បង្ហោះសាកល្បងកាលពីថ្ងៃព្រហស្បតិ៍ ដោយសារបញ្ហាខុសបច្ចេកទេសគ្រឿងម៉ាស៊ីន ។
រ៉ុកកែតគ្មានមនុស្សបើក Starship ភ្ជាប់ជាមួយនឹងម៉ូទ័រ Raptor ៣៣ គ្រឿង នៅលើប៊ូស្ទ័រ Super Heavy ត្រូវបានបាញ់បង្ហោះចេញផុតពីដីនៅតំបន់ Boca Chica រដ្ឋ Texas ក៏ប៉ុន្តែបានត្រឹមតែ ៤ នាទីប៉ុណ្ណោះ រ៉ុកកែតក៏ត្រូវផ្ទុះនៅមុនពេលដែល Super Heavy ត្រូវផ្តាច់ខ្លួនចេញពីតួយាន Starship ហើយបានធ្លាក់ចូលទៅក្នុងឈូងសមុទ្រម៉ិកស៊ិក ។
ទោះបីជាគ្រាប់រ៉ុក្កែតត្រូវបានផ្ទុះឆេះក៏ដោយ តែលោក Elon Musk បានអបអរសាទរចំពោះក្រុមការងារ SpaceX ដោយបានលើកឡើងថា អ្វីដែលកើតឡើងនៅថ្ងៃនេះនឹងជាបទពិសោធន៍សម្រាប់ត្រៀមរៀបចំការបាញ់បង្ហោះសាកល្បងសាជាថ្មីនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ។
គួរបញ្ជាក់ថា រ៉ុកកែត Starship របស់ SpaceX គឺជារ៉ុក្កែតដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោក ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូននាវិក និងទំនិញចូលទៅក្នុងគន្លង និងលំហររបស់ផែនដី ។ បន្ថែមពីនេះ SpaceX គ្រោងនឹងធ្វើការជាមួយ NASA ដើម្បីប្រើប្រាស់ Starship ដើម្បីបញ្ជូនមនុស្សទៅឋានព្រះច័ន្ទនាពេលខាងមុខផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


