ព័ត៌មានអន្ដរជាតិ
លោក បៃដិន គំរាមថា បើ គីម ជុងអ៊ុន ហ៊ានវាយប្រហារនុយក្លេអ៊ែរ, កូរ៉េខាងជើងនឹងវិនាស
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធទី២៦ខែមេសាថា បើកូរ៉េខាងជើង ហ៊ានវាយប្រហារនុយក្លេអ៊ែរលើប្រទេសរបស់លោក ឬកូរ៉េខាងត្បូង នោះទីក្រុងព្យុងយ៉ាងនឹងត្រូវវិនាស។

ទន្ទឹមនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានគូសបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងថ្មីរវាងទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល សហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត ឬដៃគូរបស់ខ្លួន គឺមិនអាចទទួលយកបានឡើយ ហើយរបបណាហ៊ានធ្វើបែបនេះ នឹងទទួលលទ្ធផលទៅវិញ”។
ការគំរាមរបស់លោក បៃដិន ធ្វើឲ្យគេនឹកឃើញដល់ការគំរាមរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលកាលពីឆ្នាំ២០១៧ បានព្រមានកូរ៉េខាងជើងថា លោកនឹងឆ្លើយតបដោយភ្លើងនិងកំហឹង ដែលពិភពលោកមិនធ្លាប់បានឃើញ ប្រសិនបើប្រទេសនេះគំរាមកំហែងសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ។

ថ្វីបើកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរនៅមួយខែក្រោយនោះក៏ដោយ ប៉ុន្តែលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានយល់ព្រមបន្ធូរបន្ថយភាពតានតឹង និងជួបប្រជុំគ្នាជាច្រើនដង។
ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាង១០០គ្រាប់ចាប់តាំងពីដើមឆ្នាំ២០២២មក ហើយក្នុងខែនេះ បានធ្វើតេស្តមីស៊ីលអន្តរទ្វីបប្រើឥន្ធនៈរឹងលើកដំបូងរបស់ខ្លួន និងយន្តហោះដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ។
លើសពីនេះ មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានអះអាងតាំងពីឆ្នាំមុនថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរនៅក្រោមដី លើកទីប្រាំពីររបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មិននឹកស្មានថា កូរ៉េខាងជើង កាន់តែអស្ចារ្យ នៅកន្លែងណាក៏អាចបាញ់មីស៊ីលបាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


