ព័ត៌មានអន្ដរជាតិ
បុរស ចិន ម្នាក់ស្មានថាស្អុយជើង ការពិតជាក្លិនសាកសពក្រោមគ្រែក្នុងសណ្ឋាគារដែលខ្លួនសម្រាកសោះ
កាលពីថ្ងៃទី២១ ខែមេសា បុរសម្នាក់បានចែករំលែកអំពីបទពិសោធន៍សម្រាកនៅសណ្ឋាគារមួយកន្លែងនៅទីក្រុង Lhasa ថាគ្រែដែលខ្លួនគេងមានលាក់សាកសពដ៏ស្អុយនៅខាងក្រោម ។ ប៉ុន្តែករណីនេះត្រូវបានបុគ្គលិកសណ្ឋាគារបដិសេធថាជាព័ត៌មានក្លែងក្លាយទៅវិញ ទោះបីប៉ូលិសចាប់បានជនសង្ស័យនៅលើរថភ្លើងក៏ដោយ ។

បច្ចុប្បន្នសណ្ឋាគារខាងលើកំពុងបិទទ្វារនៅឡើយទេ ក្រោមមូលហេតុជួសជុលសំណង់ ហើយមិនបានទទួលស្គាល់ថាមានករណីឃាតកម្មកើតឡើងសោះតែម្ដង ។ យ៉ាងណារឿងរ៉ាវរបស់បុរសវ័យ ៣៧ ឆ្នាំ ឈ្មោះ Zhang បានផ្ទុះទៅគ្រប់ទីកន្លែងនៃពិភពលោកហើយ ។
ដំបូងលោក Zhang ស្មានថាជាក្លិនស្អុយជើងរបស់គាត់ ក្រោយត្រឡប់មកពីទទួលទានអាហារពេលល្ងាចវិញក្លិនស្អុយនោះកាន់តែធុំខ្លាំងឡើងធ្វើឲ្យលោកពិបាកទ្រាំមែនទែនទើបសុំផ្លាស់ប្ដូរបន្ទប់គេងផ្សេងទៀត ។ មិនយូរប៉ុន្មានស្រាប់តែប៉ូលិសទាក់ទងមកថាមានសាកសពនៅក្រោមគ្រែដែលគាត់បានគេងអស់រយៈពេលបីម៉ោងមុននេះ ។

សូមបញ្ជាក់ដែរថា សាកសពនោះមិនទាន់កំណត់អត្តសញ្ញាណបានទេ ណាមួយគាត់ត្រូវគេសម្លាប់ដោយគ្មានអ្នកដឹងជាច្រើនថ្ងៃមកហើយ ។
ចំណែកកាលពីថ្ងៃពុធ ទី០៣ ខែឧសភា លោក Zhang បាននិយាយថា “ រាល់យប់ខ្ញុំគេងមិនលក់ទេ បើមានសំឡេងតែបន្តិចក៏ភ្ញាក់ដែរ វាប៉ះពាល់ជីវិតនិងការងាររបស់ខ្ញុំជាខ្លាំង ” លោកបន្តទៀតថា “ ខ្ញុំសង្ឃឹមថាខាងសណ្ឋាគារនឹងផ្ដល់របាយការណ៍ដល់ខ្ញុំ បើនៅតែស្ងាត់ស្ងៀមនោះខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ជាមិនខានៗ ” ៕
ចុចអាន ៖ ប៉ូលិសទីក្រុង Los Angeles ម្នាក់ត្រូវជនអនាថាខាំដាច់កូនដៃ ក្រោយព្យាយាមទៅចាប់ខ្លួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ