Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិដើមភាគតិចនៅព្រៃអាម៉ាហ្សូនទទួលការចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

យោធាប្រេស៊ីលបានបញ្ជូនបុគ្គលិកពេទ្យ និងវ៉ាក់សាំងរបស់ចិនចំនួន ១,០០០ ដូសទៅក្នុងព្រៃអាម៉ាហ្សូនកាលពីថ្ងៃអង្គារដើម្បីចាប់ផ្តើមចាក់ថ្នាំបង្ការរោគដល់ជនជាតិដើមភាគតិចប្រឆាំងនឹងជំងឺកូវីដ ១៩ ។

លោកយាយ Isabel Ticuna វ័យ ៦៨ ឆ្នាំគឺជាមនុស្សដំបូងគេដែលបានទទួលវ៉ាក់សាំងនៅភូមិ Umariaçuដែលជាភូមិផ្ទះឈើនៅតាមមាត់ទន្លេអាម៉ាហ្សូន ។ ភូមិនេះគឺជាសហគមន៍ដាច់ស្រយាលមួយក្បែរព្រំដែនប្រទេសប៉េរូ និងកូឡុំប៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយបានប្រាប់ Reuters បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិនថា “ការចាក់ថ្នាំបង្ការមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ជនជាតិដើមរបស់យើង ។ នេះជាអ្វីដែលយើងកំពុងរង់ចាំ” ។

ទន្ទឹមនោះអ្នកភូមិបានទះដៃអបអរសាទរនៅពេលដែលលោកយាយបានចាក់ថ្នាំបង្ការ ហើយវាបានបង្ហាញពីសញ្ញានៃការធូរស្បើយសម្រាប់សហគមន៍ដែលមានអ្នកស្រុកចំនួន ៣៧ នាក់បានស្លាប់ដោយសារជំងឺកូវីដ ១៩ និងមានអ្នកឆ្លងប្រហែលជា ២,០០០ នាក់ ។

ជនជាតិដើមភាគតិចជាង ៨០០,០០០ នាក់នៅក្នុងប្រទេសប្រេស៊ីលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ ពេញភូមិរបស់ពួកគេដែលភាគច្រើនមានទីតាំងស្ថិតនៅឆ្ងាយពីមន្ទីរពេទ្យ ហើយពួកគេត្រូវជិះទូកតាមដងទន្លេទើបដល់មន្ទីរពេទ្យ ។

បើយោងតាមអង្គការកុលសម្ព័ន្ធ APIB បានឲ្យដឹងថា ជំងឺកូវីដ ១៩ បានសម្លាប់ប្រជាជននៃជនជាតិដើមភាគតិចចំនួន ៩២៦ នាក់ និងបានឆ្លងដល់មនុស្សជាង ៤៦,០០០ នាក់នៅក្នុងប្រទេសប្រេស៊ីល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ខណៈប្រទេសត្រៀមចាក់វ៉ាក់សាំង ក្រុមហ៊ុនផលិតសឺរ៉ាំងប្រេស៊ីលឆ្លៀតឱកាសដំឡើងថ្លៃផលិតផលរបស់ខ្លួន

ចុចអាន ៖ ប្រធានាធិបតីប្រេស៊ីលមិនខ្វល់រឿងវ៉ាក់សាំងកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម